រថយន្ត Audi ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែវិវដ្តខ្លួនទៅរកភាពអស្ចារ្យ កាន់តែទំនើប ជាមួយនឹង
ប្រព័ន្ធបច្ចេកវិជ្ជា និង មានរូបរាងថ្មី កាន់តែស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់បំពេញចិត្តអតិថិជន
ដ៏ច្រើន នៅលើពិភពលោក កំពុងតែ ប្រើប្រាស់រថយន្តម៉ាក Audi។
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi បានរផលិតចេញនូវរថយន្តម៉ូដែលថ្មីមួយទៀត ដែលមានឈ្មោះ
ថា Audi RS4 Avant Nogaro។ លក្ខណៈពិសេស របស់រថយន្ត Audi RS4 Avant Nogaro ម៉ូដែលថ្មី ឆំា្ន
២០១៤ ដ៏ស្រស់ស្អាតនេះ គឺមានរូបរាងខាងក្រៅ ដ៏ស្រស់សង្ហា ប្រណិតជាមួយនឹង ពណ៌ថ្នំារថយន្តដ៏
ទាក់ទាញ និង ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិជា្ជ ដ៏ល្អឥតខ្ចោះនៅខាងក្នុង។ អ្វីដែលកាន់តែធ្វើឱ្យ
រថយន្ត Audi RS4 Avant Nogaro ទទួលបាន ប្រជាប្រិយភាពខ្លាំងបំផុតនោះ គឺ គ្រប់ម៉ូដែល ទាំងអស់
រថយន្ត Audi RS4 Avant Nogaro គឺត្រូវបានបំពាក់ដោយសំបកកង់ Sport ដ៏ស្តើង ដែលធ្វើឱ្យរថយន្ត
នេះកាន់តែទទួលបានភាពទាក់ទាញយ៉ាងខ្លាំងពីអតិថិជន ដែលស្រលាញ់ និង ចូលចិត្តលេងថយន្ត។
មួយវិញទៀត រថយន្ត Audi RS4 Avant Nogaro ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ មានកំលាំងម៉ាស៊ីន ៨ អាច
បើកបរបានល្បឿន ១៧៤ម៉ាយ/ម និង មានតំលៃ ៨៧,៣០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed