យើងបានដឹងហើយថា នៅលើលោកនេះពិតជាមានស្នេហ៏ស្មោះ។ ដោយឡែក ពិធី
រៀបមង្គលការមិនប្រាកដថា ប្រារព្ធនៅកន្លែងសមរម្យរហូតនោះទេ ដូចជាពេល
នេះអញ្ជឹងគូស្នេហ៏មួយគូរនេះ ហេតុតែស្រឡាញ់គ្នាស្មោះស្មគ្រ័ ដល់ថ្នាក់រៀបការ
ក្នុងមន្ទីរពេទ្យ។
ពួកគេបានព្រមព្រៀងគ្នារៀបការតាំងពី ១៣ ឆ្នាំមុនម្ល៉េះ តែជាអកុសលមកដល់ពេលនេះពួក
គេមិនទាន់បានរៀបការតាមប្រពៃណីទំនៀមទំលាប់អោយបានត្រឹមត្រូវនោះទេ។ បុរសដែល
ជាស្វាមីបានកំពុងដេកសំរាកព្យាបាលនៅឯមន្ទីរពេទ្យសកលវិទ្យាល័យជាតិ ក៏បានសំរេចចិត្ត
រៀបការជាមួយនិងភរិយារបស់ដោយសារតែកម្មវិធីមួយរបស់វិទ្យុជាតិសិង្ហបុរី ដែលធ្វើអោយ
បំណងរបស់ពួកគេបានសំរេចកាលពី ២ សប្តាហ៏មុន។
អ្នកដឹកនាំកម្មវិធីវិទ្យុជាតិមួយរូបដែលមានឈ្មោះ Carine Ang បាននិយាយថា ៖វាគឺជារឿង
មួយដ៏រំភើប ដែលអាចធ្វើអោយទស្សនិកស្រក់ទឹកភ្នែកផងដែរ។ រឿងទាំងអស់នេះបានកើត
ឡើងដំបូងដោយសារស្រ្តីជាភរិយាដែលមានឈ្មោះថា Chua Mui Mui បានផ្ញើសារ ទៅកាន់
កម្មវិធីវិទ្យុជាតិមួយនេះ ក្នុងអំឡុងខែមេសា ដែលសារនោះបានសរសេរ និងបញ្ជាក់ថា ជូន
ពរអោយប្តីរបស់នាងបានជាសះស្បើយពីជម្ងឺ ក៏ដូចជាជូនពរអោយពួកគេបានរៀបការក្នុង
ពេលឆាប់ៗ។
លោកស្រី Chua មានវ័យ ៣៧ ឆ្នាំរូបនេះក៏បាននិយាយបញ្ជាក់បន្ថែមថា ប្តីរបស់នាងដែល
មានឈ្មោះ Tay Guan Yeow មិនអារម្មណ៏មិនសូវសប្បាយចិត្តទាក់ទងទៅនឹងការសំរេចចិត្ត
ក្នុងការរៀបមង្គលការនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្រោយមកបន្ទាប់ពី sms របស់លោក
ស្រីត្រូវបានប្រកាស និងចាក់ផ្សាយតាមរលកធាតុអាកាស ក៏បានធ្វើអោយទស្សនិកជនមាន
ការទូរស័ព្ទចូលរួមនៅក្នុងកម្មវិធី ដោយធ្វើការជូនពរនូវចំណងស្នេហ៏របស់ពួកគេទាំងពីរនាក់
ខណៈពេលនោះហើយ ក៏បានធ្វើអោយចំណងគូស្នេហ៏មួយគូរនេះ ត្រូវបានប្រជាជនភាគ
ច្រើនដឹងលឺនាភាគខាងកើតប្រទេសសិង្ហបុរី ។ បើតាមស្រ្តីជាភរិយាក៏បានអោយដឹងថា សា្វមី
របស់គាត់បានបរាជ័យក្នុងការវះកាត់ក្រលៀន ដែលជម្ងឹនេះត្រូវបានពួកគេដឹង ក្រោយពីសំ
រេចចិត្តរៀបការនឹងគ្នា កាលពីជាង ១០ ឆ្នាំមុន។
ដោយចិត្តមានះ ដើម្បីសំរេចគោលបំណង ពួកគេក៏បានធ្វើការរៀបការ នៅក្នុងមន្ទីរពេទ្យនៃ
សកលវិទ្យាល័យជាតិមួយនេះ ហើយរឿងនេះហើយ ក៏បានធ្វើអោយមានប្រជាជនភាគច្រើន
លាន់មាត់ថា លើលោកនេះស្នេហ៏ស្មោះពិតជាមាន៕
ដោយ ៖ មង្គល
ប្រភព ៖ yourhealth