CamNews

តារា 

យូរី និង ឃិត សំម៉ាលីស រង​នូវ​ការរិះគន់​ខ្លាំងៗ​ដូចគ្នា ក្នុងបណ្ដាញ Facebook

ភ្នំពេញ៖ តារាចម្រៀងស្រីពីរដួង កំពុងតែត្រូវទទួលរងនូវការរិះយ៉ាងចាស់ ដៃក្នុងប្រព័ន្ធអ៊ិនធើណែត គឺកញ្ញា យូរី តារា ចម្រៀងរបស់ ផលិតកម្មសាន់ដេ និង កញ្ញា ឃិត សំម៉ាលីស របស់ផលិតកម្មដាយមិនម្ញូសិក ត្រូវបានគេកត់សម្គាល់ ឃើញថា អ្នកទាំងពីរ មានចំណុច ស្រដៀងគ្នា ជាច្រើន ដូចជា ការស្លៀកពាក់ដ៏សិចស៊ី លេចលើលេច ក្រោម បង្ហាញ រុនផ្ចិត និងដើមទ្រូង ពិសេសចូលចិត្តច្រៀង បទញាក់ដូចគ្នា រាំសាហាវដូចគ្នា ។ តែសំឡេងពួកនាង មិនស៊ីនឹងបទ ចម្រៀងបែបស្លូឡើយ ។ សូម្បីតែថ្មីៗនេះ ក៏ត្រូវបានគេជេរដូចគ្នាទៀត ពិតជាគូព្រេង មិនព្រាត់មែន។ តារាចម្រៀង យូរី ក្លាយជាតារាចម្រៀងស្រីរបស់ សាន់ដេ តែម្នាក់គត់ ហ៊ានស្លៀកពាក់សិចស៊ី និងច្រៀងបទចម្រៀងសាហាវៗ រាំបែបកាចៗ ។  

ចំណុចលេចធ្លោ របស់ យូរី គ្មានអ្វីក្រៅពីការលេងខ្លួនសិចស៊ីប្លែកពីគេនោះទេ ។ នាងពូកែច្រៀងបទចម្រៀងល្បីៗរបស់ ប្រទេសជិតខាង រួចយកមកច្រៀងបន្ត ទាំងបទញាក់ និងស្លូ ។ តែថ្មីៗនេះ យូរី បានយកបទចម្រៀងល្បីបំផុតរបស់ វៀតណាម មកច្រៀង និងឡើងសម្ដែង នៅតាមខេត្ត ធ្វើឲ្យមហាជន ជេរកប់ៗមាត់ ទាំងខ្មែរ និងវៀតណាម ថាអត់មាន គំនិតច្នៃប្រឌិត បង្កើតអ្វីដែលជារបស់ខ្លួនឯង ចំាតែចម្លងពីគេ ។ អ្នករិះគន់ យូរី មិនត្រឹមតែរិះគន់បទចម្រៀង និងស្ទីលរាំ ចម្លងគេនេះទេ ថែមទាំងនិយាយ ដល់ការកែកុនមុខមាត់ របស់ នាង យូរី ថា ស្អាតរហូតមើល មិនយល់ ព្រោះកែខ្ទេចគ្មានសល់ ។

ចំណែក កញ្ញា ឃិត សំម៉ាលីស វិញ ត្រូវបានល្បីកាន់តែខ្លាំង ក្រោយពីបែកធ្លាយជម្លោះ ជាមួយប្រធានក្រុមចចក សមុទ្រ រួមទាំង កញ្ញា កុសុមៈ និង សុខ ស្រីលក្ខណ៍ ព្រោះនាងត្រូវបានគេប្រសិទ្ធិនាមថា ស្រីជើងខ្លាំងក្នុង ភោជនីយ៍ដ្ឋាន តាវានដែង ។  ឃិត សំម៉ាលីស ត្រូវបានអ្នកនាង ពេជ្រ សេរីរ័ត្ន ហៅទៅបកស្រាយ ក្នុងជម្លោះជាមួយប្រធានក្រុមចចកសមុទ្រ តែនាងហាក់ដើរក្រោយគេ ព្រោះទៅបកស្រាយមុន តែពេល ប្រធានក្រុម ចចកសមុទ្រ ទៅបកស្រាយដែរ គឺ ឃិត សំម៉ាលីស ហាក់បីដូចជា យកដំបងសំពោងក្បាលខ្លួនឯង លើកញ្ចក់ទូរទស្សន៍អ៊ីចឹង។

ចុងក្រោយបំផុត ឃិត សំម៉ាលីស បានឡើងកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី «Fun zone» បានបកស្រាយចម្រៀងមួយបទ មានចំណងជើងថា «ផឹកកាហ្វេ» តែត្រូវបានគេជេរ ពេញអ៊ីនធើណែត ដូច យូរី ដែរ ព្រោះបទនេះពេលច្រៀង គ្មានក្បាលគ្មានកន្ទុយ មិនដឹងនិយាយពីអ្វី ឮតែផឹកកាហ្វេៗ ។ ចំណែកឯក្បាច់រាំវ៉ល់ៗ ពេញឆាក ហាក់គ្មានសណ្ដាប់ធ្នាប់បន្តិចសោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh