CamNews

ប្លែកៗ 

ប្លែកៗ ៖ យុវតីវ័យ ១៦ ឆ្នាំមានពុកចង្កាដូចបុរសវ័យ ៣០ ឆ្នាំ

ប្លែកៗ ៖យុវតីវ័យ ១៦​ ឆ្នាំម្នាក់មានឈ្មោះថា Na Na រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិនត្រូវ
បានរកអោយឃើញថា  នាងមានពុកចង្កាដូចទៅនឹងបុរសទៅវិញ។

គួរបញ្ជាក់ផងដែរថា​  Na Na  ទើបតែមានវ័យ ១៦ ឆ្នាំតែប៉ុណ្ណោះ   ស្របពេលអ្នកជិតខាងច្រើន
នាក់ផ្សេងទៀត បាននិយាយថានាងមើលទៅហាក់បីដូចជាបុរសវិញ ៣០ ដូច្នេះដែរ ខណៈពេល
ដែលនាងមានជម្ងឺចម្លែកម៉្យាងដែលអាចនិយាយបានថា ជម្ងឺចាស់មុនអាយុ ឬក៏សរីរាង្គវិវត្តន៍ខុស
ពីធម្មតា។

លើលពីនេះទៅទៀត ​ របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រប់ពេល
ដែលយុវតីវ័យ ១៦ ឆ្នាំរូបនេះចេញទៅក្រៅម្តងៗ នាងតែងតែស្លៀកសំលៀកបំពាក់ជិតៗ ក៏ដូច
ជាពាក់ម៉ាសបិទមុខ (Mask) ថែមទៀតផង ជាជាងការបង្ហាញនូវភាពអៀនខ្មាសរបស់ខ្លួន។ ទន្ទឹ
ម និងកូនស្រីកើតមានឡើងនូវជម្ងឺចម្លែកមួយនេះ  ម្តាយរបស់នាង  Na Na  គឺលោកស្រី  Tran
បាននិយាយ  ស្របពេលដែលកំពុងតែយំខ្សឹកខ្សួលថា   គាត់គ្មានលទ្ធភាពក្នុងការមើលជម្ងឺកូន
ស្រីទៀតនោះទេដោយសារតែច្រើនឆ្នាំកន្លងមកនេះ   គាត់បានចំណាយប្រាក់ដល់ទៅ  $4500
ក្នុងការព្យាបាលជម្ងឺចម្លែកមួយនេះ តែនៅតែមិនជាទាល់តែសោះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happens


Tags: international news strange entertainment