ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អង់គ្លេសមួយរូប បានទទួលការបកស្រាយបង្ហាញ របស់ថ្នាក់ដឹកនាំក្រុម Man United ថាគឺជាខ្សែប្រយុទ្ធដ៏ឆ្នើម ប៉ុន្ដែ ក្នុងគោលបំណងរបស់គាត់ ចង់ឲ្យលេង ក្នុងខ្សែបម្រើវិញទើបល្អ ។
Wayne Rooney វ័យ ២៧ ឆ្នាំ ដែលជាកីឡាករទទួលបានទំនុកចិត្ដខ្ពស់ ពីលោក Louis van Gaal ហើយកន្លងមកលេងក្នុងមុខតំណែង ជាខ្សែប្រយុទ្ធផងដែរ ប៉ុន្ដែពេលនេះបានត្រូវ ថ្នាក់ដឹកនាំក្រុមរបស់ខ្លួនធ្វើការអះអាង និង កោតសរសើរពីសមត្ថភាព របស់កីឡាករថា Wayne Rooney គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុត តែធាតុពិតការប្រកួត យើងចង់ឲ្យគាត់ លេងក្នុងមុខតំណែង ជាខ្សែបម្រើវិញ ។
គួបផ្សំនឹងការលើកឡើងនេះផង លោក Roy Hodgson ដែលជាថ្នាក់ដឹកនាំ ក្រុមជម្រើសជាតិ អង់គ្លេស បានលើកឡើងដែរថា ទោះជាយ៉ាងណាក៏ដោយគាត់នៅតែ ធ្វើការរក្សាឲ្យបាននៅកីឡាករប្រយុទ្ធដែលមានសមត្ថភាពខ្លាំង ម្នាក់នេះឲ្យបាន បើទោះ ជា Man United កែប្រែទម្រង់លេងរបស់គាត់ ក៏ដោយ ។
Man United បានចាយលុយទិញកីឡាករ ខ្សែប្រយុទ្ធដល់ទៅ ១៥៨ លានផោន កាលពី ២ ឆ្នាំចុងក្រោយ ដែលមានដូចជា Angel di Maria, Juan Mata, Marouane Fellaini, Ander Herrera និង Daley Blind ។ ដូច្នោះគត់ចង់ ដឹងពីសមត្ថភាពរបស់ ជើងថ្មី ថាតើ ពួកគេអាច ផ្ដល់ឲ្យក្រុមយ៉ាងណានោះដែរ ខណៈដែល មុខតំណែងមួយនេះ កន្លងមក Wayne Rooney ធ្វើបានល្អប្រសើរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror