CamNews

សំណើច 

សំណើច រឿង៖ បើកបរដោយ សុវត្ថិភាព

មាន​បុរស​ម្នាក់​កំពុង​បើកបរ ស្រាប់តែ​ភ្នាក់ងារ​ប៉ូ​លី​សបាន​ប្រាប់​អោយ​គាត់​ឈប់ ដោយ​ចូ​លចត
​តាម​ចិញ្ចើមថ្នល់  ហើយ​បុរស​នោះ​បាន​រវៃ​កញ្ចក់​ចុះ រួច​និយាយ​ទៅ​កាន់​ប៉ូ​លី​ស​ថា តើ​មាន​បញ្ហា​
អ្វី​លោក?

ប៉ូ​លី​សបាន​ឆ្លើយ​ថាគ្មាន​បញ្ហា​អ្វី​ទាំងអស់ ខ្ញុំ​គ្រាន់តែ​ ជា​អ្នក​ឃ្លាំង​មើលទៅ​លើ​សុ​វត្តិភាពក្នុង​ការ
​បើកបរ​ប៉ុណ្ណោះ ខ្ញុំ​នឹង​អោយ​លោក ៣០០​ដុល្លារ ​ជា​រង្វាន់​សុ​វត្តិភាព  ​ក្នុង​ការ​បើកបរ សូម​អបអរ
​លោក​ឈ្នះ​រង្វាន់ តើ​លោក​នឹង​យក​លុយ​ ទាំងនោះ​ទៅ​ធ្វើ​អ្វី? គាត់​បាន​គិត​មួយ​ភ្លែត ហើយ​បាន​
ឆើ្ល​យ​ថា ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​ទៅ​ទទួល​ប័ណ្ណបើកបរ​សិន រំពេច​នោះ​ស្ត្រី​ដែល​អង្គុយ​ខាងក្រោយ បាន​
និយាយ​ទៅ​កាន់​ប៉ូ​លី​ស​ថា កុំ​ស្តាប់​គាត់​អី  គាត់​គ្រាន់បើ​ណាស់​ពេល​ស្រវឹងស្រា​នោះ  ភ្លាម​នោះ​
មាន​បុរស​ម្នាក់​ទៀត  ​ដែល​អង្គុយ​ខាងក្រោយ ដែរ​បាន​និយាយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នកឯង​ហើយ​ថា
មិន​អាច​យក​ឡាន ​ដែល​បាន​លួច​នេះ  ​ទៅ​ឆ្ងាយ​នោះ​ទេ   ស្រាប់តែ​ពេល​នោះ​មាន​សម្លេង​គោះ
​ចេញពី​គូទ​រថយន្ត និង​បាន​និយាយ​ថា តើ​យើង​ទៅ​ដល់​ព្រំដែន​ហើយ​ឬ​នៅ?

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke