អន្តរជាតិ ៖ មនុស្សច្រើនជាង ១០០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែការបំផ្ទុះ
គ្រាប់បែកមួយកន្លែង នៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន
ពីគេហទំព័របរទេស thestar កាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ការបំផ្ទុះគ្រាប់អត្តឃាត សម្លាប់មនុស្សដល់ទៅ ១១៥ នាក់លើកនេះបាន
កើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ពោលគឺស្ថិតនៅក្នុងក្រុង កេតា នៅឯភាគនិរតី
ប្រទេសប៉ាគីស្ថាន ស្របពេលដែលវាគឺជាការវាយប្រហារដ៏អាក្រក់បំផុតនាប៉ុន្មានឆ្នាំចុងក្រោ
យនេះ ពីសំណាក់ពួកសកម្មយុទ្ធតាលីបង់។
លើសពីនេះទៅទៀត បើតាមការអោយដឹងពីមន្រ្តីជាន់ខ្ពស់ប្រទេសនេះបានបញ្ជាក់អោយដឹង
ថា កាលពីយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ក៏មានការវាយប្រហារពីសំណាក់ពួកសកម្មប្រយុទ្ធ
ដោយបានបំផ្ទុះគ្រាប់បែកពីរកន្លែងផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ ៥ នាទី នឹងបានសម្លាប់ប្រ
ជាជន ដល់ទៅ ៨១ នាក់ ស្របពេលដែល ច្រើនជាង ១២០ នាក់ផ្សេងទៀតបានរងរបួសជា
ទម្ងន់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ thestar