នៅសល់តែ ប៉ុន្មានថ្ងៃទៀត តែប៉ុណ្ណោះ ការប្រកួតបាល់ទាត់ ពិភពលោក World Cup 2014 នឹងចាប់ ផ្តើមឡើងហើយ ដែលក្រុមបាល់ទាត់ ជំរើសជាតិនីមួយៗ បានមកដល់ប្រទេស ប្រេស៊ីល រួចអស់ ហើយ ។
ត្រៀមរៀបចំ ជាយូរណាស់មកហើយ ស្រាប់តែឥលូវនេះ ប្រេស៊ីល រាងភ័យតិចៗហើយ ដោយសារ តែកំពូលតារាបាល់ទាត់ របស់ខ្លួន ស្រាប់តែមានរបួស ពេលកំពុងហ្វឹកហាត់ កំដៅសាច់ដុំ ។ របួស នោះបានធ្លាក់ ទៅលើ Neymar កីឡាករខ្សែប្រយុទ្ធ ដែលរបួសត្រង់ កជើង ។ Neymar ត្រូវបានក្រុម គ្រូពេទ្យ ព្យាបាលនិង មើលភ្លាមៗ រហូតដល់បាត់ ការចុកចាប់ បន្តការហាត់បាន មួយរយៈទៀត ។
ប៉ុន្តែបើ ទោះជាយើង បានឃើញថា Neymar អាចដើរបានមែន និងរត់បានមែន តែរបួសនេះ ត្រូវបាន ក្រុមគ្រូពេទ្យ លាក់ការជិត មិនអោយគេ ដឹងអំពីស្ថានភាព របស់ Neymar ឡើយ ។ យ៉ាងណា មិញយើងសង្ឃឹមថា Neymar នឹងមិនខក ការប្រកួត ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail