CamNews

មិនគួរឲ្យជឿ 

វីដេអូគ្រោះថ្នាក់ ព្រឺក្បាល បើកម៉ូតូទាំងស្រវឹង ទៅបុក រទេះកូនក្មេង ប៉ើងដូចសំឡី

ស្ទើរតែមិនគួរអោយជឿ ៖ សារព័ត៌មានបរទេស ស្កាយ បានចេញផ្សាយវីដេអូដ៏គួរអោយរន្ធត់
មួយស្តីពី  បុរសដែលជាអ្នកបើកម៉ូតូម្នាក់  ពិតជាខុសធ្ងន់ណាស់  ក៏ព្រោះតែ    គេបើកបរក្នុង
ស្ថានភាពស្រវឹង ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺថា គាត់បានបើកទៅបុកនឹងទារកតូច
ថែមទៀតផង។

តួយ៉ាងនៅក្នុងវីដេអូមួយនេះ បើយើងមើលអោយល្អិតល្អន់នោះ បុរសដែលជាអ្នកបើកបរជា
អ្នកខុសទាំងស្រុង ព្រោះថា គាត់បើកម៉ូតូមកបុក   នឹងរទេះទារក ទាំងកម្រោល ខណៈពេល
ដែលរថយន្ត ដែលធ្វើដំណើរឆ្លងផ្លូវឯទៀត បានឈប់ខណៈពេលដែលបានឃើញភ្លើងក្រហ
ម ស្របពេលដែលភ្លៀងសញ្ញាបញ្ជាក់ពណ៌ខៀវអោយក្រុមអ្នកថ្មើរជើង នៅឯផ្នែកម្ខាងទៀត
អាចធ្វើដំណើរឆ្លងកាត់បាន តែដឹងអីថា នៅពេលដែលធ្វើដំណើរឆ្លងកាត់  ក៏ស្រាប់តែមានម៉ូ
តូមួយគ្រឿងមកបុកទាំងកម្រោលតែម្តង។

យ៉ាងណាមិញ មិនមានប្រភពសារព័ត៌មានច្បាស់ការណ៍ណាមួយ បញ្ជាក់អោយដឹងច្បាស់
នៅឡើយទេ ស្តីពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ថាតើវាកើតនៅក្នុងប្រទេសណាអោយពិតប្រា
កដ ហើយទារកតូចដែលជាជនរងគ្រោះនោះ នឹងទៅជាយ៉ាងណា  តែសង្ឃឹមថា  គេមិនអី
ទៅចុះ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់  តាមដានទស្សនាវីដេអូឃ្លីបខ្លីដែល
មាននៅខាងក្រោមនេះបន្តិចទៅ ៖​

ចងចាំ ៖ បើស្រវឹងសូមកុំបើកបរ បើបើកបរ សូមកុំសេពគ្រឿងស្រវឹង ។ គោរពអា
យុជីវិត អ្នកដទៃ នឹងខ្លួនឯង ដាច់ខាត ត្រូវគោរពច្បាប់ចរាចរណ៍ ។ ករណីប្រព្រឹត្តិ
ខុស ត្រូវប្រឈមនឹងការផ្តន្ទាទោសចំពោះមុខច្បាប់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖

- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង
ពស់វែក

- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ
តោកំណាច

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ  & YT