CamNews

ព័ត៌មានអន្តរជាតិ 

អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖   ក្មេងប្រុសតូចវ័យ ៦ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានបាត់បង់
កែវភ្នែកបាត់ទៅហើយ បន្ទាប់ពីមានការវាយប្រហារ ដែលគេជឿថា  ជាស្នាដៃក្រុមឧក្រិដ្ឋជន
ឈ្មួញចាប់ជំរិត តាមប្រមាញ់យកសរីរាង្គ នៅក្នុងប្រទេសចិន នេះបើយោងតាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយ កាល
ពីប៉ុន្មានម៉ោងមុននេះបន្តិច។

លើសពីនេះ បើយោងតាមរបាយការណ៍  ផ្តល់ ដោយស្ថានីយ៍ទូរទស្សន៍អោយដឹងថា   ក្មេង
ប្រុសតូចនេះ ត្រូវបានរកអោយឃើញថា ពោរពេញទៅដោយឈាមស្រោចពេញខ្លួន បន្ទាប់
ពីគេបានបាត់ខ្លួន   អស់រយៈពេលជាង ៤ ម៉ោង  អំឡុងពេលនៃការរត់លេងនៅឯសួនច្បារ
ក្រោយផ្ទះ។

មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារសារព័ត៌មានទូរទស្សន៍រដ្ឋ CCTV ក៏បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា   ក្មេងប្រុសតូចនេះ  ត្រូវបានក្រុមឧក្រិដ្ឋជនចាក់ថ្នាំ  និង បានបាត់បង់ស្មារតី
មុននឹងពេលពួកគេធ្វើការ វះយកចេញនូវគ្រាប់ភ្នែក។ ដោយឡែក មានការអះអាងថាគ្រាប់
ភ្នែកក្មេងតូចនោះ ត្រូវបានរកឃើញនៅក្បែរនោះ តែជាអកុសល ប្រស្រីភ្នែក (cornea) ត្រូវ
បានបាត់បង់ បាត់ទៅហើយ។

ក្រុមមន្រ្តីប៉ូលីស មកពីក្រុង Fenxi ខេត្ត Shanxi ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍
អោយដឹងថា នឹងមានការផ្តល់ជារង្វាន់  ពោលគឺ  ជាសាច់ប្រាក់ដល់ទៅ  ១០០,០០០ យ័ន
ដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិត និងឈានទៅដល់ការចាប់ឃាត់ខ្លួន
ជនសង្ស័យ ដែលត្រូវបានគេជឿថា ទំនងជាស្រ្តី។

 

ជាការពិត  សមាជិកគ្រួសារក្មេងតូចរូបនេះ  បាននាំគ្នាស្រែកទ្រហ៊ោយំ មិនខ្ចីឈប់  ក៏ព្រោះ
តែខ្លោចចិត្ត    ចំពោះក្មេងតូច ខណៈដែលក្មេងប្រុសតូចរូបនេះ ក៏កំពុងតែសម្រាកព្យាបាល
នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបន្ថែមថា  អ្នកជម្ងឺប្រមាណ
ជាង ៣០០,០០០ នាក់ មកពីទូទាំងប្រទេសចិន ត្រូវការធ្វើការវះកាត់ ​ ជារៀងរាល់ឆ្នាំតែនៅ
ក្នុងនោះ អ្នកជម្ងឺត្រឹមតែ ១០,០០០ នាក់ប៉ុណ្ណោះ ដែលអាចទទួលបាននូវការវះកាត់ក៏ព្រោះ
តែ កង្វះខាតនូវការបរិច្ចាកសរីរាង្គ។

កាលពីឆ្នាំទៅ ​ មនុស្ស​  ៧ ​នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ​ ក្រោយពីទទួលទិញក្រលៀនពី
ក្មេងប្រុសម្នាក់ដោយខុសច្បាប់  ជាថ្នូរនឹង ការផ្តល់សាច់ប្រាក់  ដើម្បីអោយគេបានទៅទិញ
iPhone  និង iPad ។ គួររំឭកផងដែរថា សរីរាង្គក្មេងៗគឺពិតជាមានតម្លៃបំផុតនៅក្នុងទីផ្សារ
ងងឹត របស់ក្រុមឧក្រិដ្ឋជនជួយដូរសរីរាង្គ ៕

* ព័ត៌មានផ្សេងៗទៀត មាននៅខាងក្រោម ៖

- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ
តោកំណាច

- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង
ពស់វែក

- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?
- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ

 

 


Tags: China 'Trafficker' eyes gouged out Shanxi Television Fenxi china