ព័ត៌មានជាតិ ៖ នាវេលាម៉ោងប្រមាណជាង ២ នឹង ៣០ នាទី ទាបភ្លឺឈានចូលថ្ងៃទី១១ ខែតុលា
ឆ្នាំ ២០១២ នេះ មានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្តោយផ្លូវ
ប៉ាស្ទ័រ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងបន្ទាប់ពីរថយន្តពីរ
គ្រឿង បានបើកបុកគ្នា ត្រង់ចំណុចប្រសព្វតាមបណ្តោយផ្លូវប៉ាស្ទ័រ នឹងផ្លូវកែវជា ( ១៨៤ ) ខាង
ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ម្តុំ Mini Mart ភ្នំពេញ នឹងភោជនីយដ្ឋាន Family Soup ។
រថយន្តបង្កហេតុទាំងពីរនោះ មួយគ្រឿងជារថយន្តម៉ាក់ Land Crusier ពាក់ស្លាកលេខ 2A-1492
បើកពីលិចទៅកើត នៅតាមបណ្តោយផ្លូវ ១៨៤ រីឯរថយន្តមួយគ្រឿងទៀត ជារថយន្តទំនើបម៉ាក
Hybrid សេរ៊ីថ្មី គ្មានស្លាកលេខ បើនៅលើផ្លូវប៉ាស្ទ័រ ពីជើងទៅត្បូង លុះពេលមកដល់កន្លែងកើត
ហេតុ ស្របពេលដែលរថយន្តទាំងពីរស្តិតនៅក្នុងល្បឿនលឿន ក៏ដូចជាត្រង់ចំណុចប្រសព្វ ក៏
បានបុកគ្នាលាន់ដូចរន្ទះ ដែលបានបង្ហនូវភាពភ្ញាក់ផ្អើលមួយរំពេចនោះ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ អាជ្ញាធរមានសមត្តកិច្ចប្រចាំខ័ណ្ឌដូនពេញ ដោយ
បានធ្វើការវាស់វែង ក៏ដូចជា ធ្វើសេចក្តីសន្និដ្នានទៅលើករណីឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍
មួយនេះ ស្របពេលដែលរថយន្តត្រូវបានរក្សាទុកជាបណ្តោះអាសន្តរង់ចាំការដោះស្រាយ ។ គួរ
បញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបានសម្លាប់អាយុជីវិតនោះទេ
គ្រាន់តែធ្វើអោយរថយន្តទាំងពីរខូចខាតយ៉ាងខ្លាំង នាផ្នែកខាងមុខ៕
ដោយ ៖ រិទ្ធី