Ford បានគិតគូទៅដល់រថយន្តជំនាន់ក្រោយរបស់ខ្លួនគឺ Focus RS ឲ្យមានអានុភាពម៉ាស៊ីន
ធំជាងមុន។ Ford គ្រោងនឹងបំពាក់ម៉ាស៊ីន EcoBoost ២.៣ litre ស៊ីឡាំង៤ ដែលមានកំលាំង
ម៉ាស៊ីន ៣៥០bhp ឲ្យFocus RS ។
ក្រុមអ្នកផលិតឡាន Focus RS បានធ្វើម៉ាស៊ីននេះឡើងដោយយកចេញពីបច្ចេកវិទ្យា
EcoBoost ២.០ litre ដែលមានកំលាំង ២៤៧bhp របស់រថយន្ត Focus ST ហើយអភិវឌ្ឍ
កំលាំងវាឲ្យដល់ ៣៥០bhp ដោយប្រើ turbo ធំជាងមុន។
Focus RS គឺជាឡានលេខដៃ ប៉ុន្តែក្រុមហ៊ុននឹងធ្វើការពិចារណាថាតើអាចមានជំរើសលេខ
អូតូសំរាប់ស៊េរីថ្មីរបស់វាឬអត់។ រថយន្ត Focus RS សព្វថ្ងៃត្រូវាបានដាក់លក់ក្នុងតម្លៃប្រហែល
៤ម៉ឺនដុល្លា តែចំពោះ Focus RS ជំនាន់ក្រោយដែលប្រើម៉ាស៊ីន EcoBoost ២.៣ litre នឹងមាន
តម្លៃទ្វេដងនៅឆ្នាំ ២០១៤៕
ដោយ៖ តុលា
ប្រភព៖ autoexpress