CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ ជួលភ្លៅស្រីស្អាតជប៉ុន ធ្វើជាកន្លែងផ្សាយ ពាណិជ្ជកម្ម ព្រោះគិតថា មានប្រសិទ្ធភាពខ្ពស់

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមហ៊ុន PR របស់ប្រទេសជប៉ុន បានជួលក្រុមមនុស្សដែលជាស្រី
ស្អាត  របស់ប្រទេសនេះ    មានអាយុលើសពី ១៨ ឆ្នាំ ​ ដើរយ៉ោងហោចណាស់ អោយបាន ៨
ម៉ោង ខណៈជួយភ្លៅរបស់ពួកគេ  ធ្វើជាផ្ទាំងផ្សាយពាណិជ្ជកម្ម  នេះបើតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។

លោក Hidenori Atsumi អ្នកប្រឹក្សាយោបល់ផ្ទាល់ របស់ក្រុមហ៊ុនមួយនេះ  បានគូសបញ្ជាក់
ថា    វាគឺជាយុទ្ធនាការចុងក្រោយ  ក៏ដូចជា  មានប្រសិទ្ធភាពបំផុត  នៅក្នុងការផ្សព្វផ្សាយ
ពាណិជ្ជកម្ម   ក៏ព្រោះ ក្រុមមនុស្ស  ជាពិសេសបុរសៗ  ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង
ទៅលើភ្លៅរបស់មិត្តៗនារី ដែលមានភាពសស្អាត និងទន់ស្រលូននោះ។

លើសពីនេះទៅទៀត លោក Atsumi  ក៏បានផ្តល់ជាកិច្ចសម្ភាសន៍  ជាមួយនឹងសារលើកទឹក
ចិត្ត ដល់ក្រុមនារីៗ អោយស្លៀកសំពត់ ឬក៏ខោ ខោចខ្លីអមទៅដោយស្រោមជើងវែង ខណៈ
ពេលដែលវាគឺជាការទាក់ទាញមួយខ្ពស់ ដោយចំគោលដៅ និងមានប្រសិទ្ធភាព៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news video news pics