ស្ទើរតែមិនគួរអោយជឿ ៖ ប្រៀបបានទៅនឹងកោះឋានសួគ៌ ពីព្រោះថា គ្រប់សម្បទាទាំងអស់ ពុំទាន់មាន ការបំផ្លិចបំផ្លាញ តែចូរចាំថា ចូរកុំទៅកៀកជិត កោះអាថ៍កំបាំងមួយនេះ អោយសោះ ពីព្រោះថាអ្នកអាច នឹងគ្មានឱកាសវិលត្រលប់មកវិញ ទាំងដង្ហើមនៅដកនោះទេ ។
មានឈ្មោះជា កោះអាថ៍កំបាំង ខណៈមានវត្តមាននៅសមុទ្រ ឥណ្ឌា កោះមួយនេះ មានទំហំប៉ុន សង្កាត់ Manhattan សហរដ្ឋអាមេរិក ជាកោះ ស្នាក់ អាស្រ័យ នៃក្រុមកុលសម្ព័ន្ធ Sentinelese មាន អាយុកាល ជាង ៦០,០០០ ឆ្នាំមក ហើយ ។ ពិតណាស់ ក្រុម កុលសម្ព័ន្ធ មួយនេះ តែងតែធ្វើការបដិសេធទៅលើ ពិភពលោកខាងក្រៅ នៃក្រុមកុលសម្ព័ន្ធ តួ យ៉ាង តែងតែ ប្រើអំពើហឹង្សា ចំពោះវត្តមាន អ្នកក្រៅកោះ ពោល កាលពីអំឡុងឆ្នាំ ២០០៦ បុរស ២ នាក់ ត្រូវ បានសម្លាប់ បន្ទាប់ពីពួកគេចូលទៅស្ទូចត្រី នៅជិត នឹងកោះអាថ៍កំបាំងខាងលើ នាភាគខាងជើង North Sentinel Island ។
ហេតុផលដែលនាំអោយមានការផ្តិតរូបភាព ក្រុមកុលសម្ព័ន្ធ បាន ពុំ សូវច្បាស់ ពីព្រោះថា គ្មានជនណា ម្នាក់មានឱកាសចូលកៀកនោះទេ សូម្បីតែធ្វើដំណើរ តាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ក៏ដោយចុះ ក៏ពួក គេប្រើប្រាស់អំពើហឹង្សា ដោយដេញគប់ ដេញចាក់ ដោយឈើមុតស្រួចជាដើម ។
យ៉ាងណាមិញ សេចក្តីរាយការណ៍បន្តអោយដឹងថា ៖ អាជ្ញាធរ ប្រទេស ឥណ្ឌា បានចេញសេចក្តីប្រកាស ថាជាករណីឧក្រិដ្ឋកម្ម បើសិនជាបុគ្គលណាមួយ ឈានជើងចូលក្រុមកុល សម្ព័ន្ធ Sentinelese ក្នុងន័យ ការពារអោយបាន វត្តមានក្រុមកុលសម្ព័ន្ធចាស់ដោយរួមសហការណ៍ជាមួយនឹង Survival International ជាអង្គការ ទទួលបន្ទុក ការពារសិទ្ធក្រុមកុលសម្ព័ន្ធ ។ អង្គការមួយ នេះ បច្ចុប្បន្នភាព កំពុងតែមានភាព ភ័យខ្លាច ពីហានិភ័យ នៃការគម្រាមគំហែង ដល់ភាពរស់រានមានជីវិត របស់ក្រុមកុលសម្ព័ន្ធ។
លោក Stephen Corry អគ្គនាយក អង្គការ ភាពរស់រានមានជីវិតអន្តរជាតិ បំភ្លឺអោយដឹងថា ៖ដើម្បីធានា អោយបានថា ក្រុមកុលសម្ព័ន្ធ ពីបុរាណ បន្តនៅមានវត្តមាន ក៏ដូចជា ស្ថិតនៅក្រោមការការពារនោះ អា ជ្ញាធរពាក់ព័ន្ធ ត្រូវតែការពារ កោះអាថ៍កំបាំង កោះ North Sentinel Island ពី សង្គម មនុស្ស ខាងក្រៅ ក៏ ដូចជា ពីសង្គមមនុស្សសម័យទំនើប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ