CamNews

កីឡា 

ខ្សែបម្រើ Barcelona ធុញទ្រាន់នឹងក្បាច់លេង របស់អេស្ប៉ាញ ចង់ប្ដូរមកទឹកដីអង់គ្លេសវិញម្ដង

ព័ត៌មានកីឡា៖ ខ្សែបម្រើកណ្ដាល Barcelona ត្រូវបានអ្នកការសែត ចុះថា កីឡាករកំពុងតែ សម្លឹងរក​មើល​ទ្រនំថ្មីនៃទឹកដី Premier League វិញម្ដង​ ខណៈដែលគោលដៅធំចំបងរបស់កីឡាករ ត្រូវបានគេដឹងថា គឺ​ Chelsea និង Man United ។ 

ប្រភពព័ត៌មានពីគេហទំព័រអន្ដរជាមួយបានបង្ហាញឲ្យដឹងថា កីឡាករ Sergio Busquets លេងក្នុងតួនាទី ខ្សែ​បម្រើកណ្ដាល​របស់ Barcelona បានកំពុងតែសម្លឹងរកមើលទ្រនំថ្មីក្នុងទឹកដី Premier League ក្នុងផ្នត់គំនិត​​មួយ ដែលកីឡាករយល់ថា ចង់ផ្លាស់ប្ដូរបទពិសោធន៍រសជាតិ នៃការលេង​ក្រៅពី League របស់អេស្ប៉ាញ​។

ផ្អែកតាមការបង្ហាញដូច្នោះ យោងតាមពាក្យសម្ដីកីឡាករបានប្រាប់អ្នកសារព័ត៌មានថា​ គាត់មានភាព​ធុញ​​ទ្រាន់នឹងការរៀបចំរបៀបលេង​របស់ក្រុមបាល់អេស្ប៉ាញ ហើយគ្រោងនឹងផ្លាស់ប្ដូរ អារម្មណ៍បែបនេះ​ជាមួយនឹង ក្បាច់លេង របស់អង់គ្លេសវិញម្ដង ខណៈដែលគាត់កន្លងមកយល់ថា​ការលេងរបស់ អេស្ប៉ាញ មានភាពដែលៗ ។ 

គូរបញ្ជាក់ឲ្យដឹងថា រវាងក្រុមទាំងពីរ ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករ​ កាលពីរដូវកាល ដោះដូរកីឡាករ​​នៅបើកទ្វារ ប៉ុន្ដែក្រុមមិនអនុញ្ញាត​ឲ្យកីឡាករផ្ទេរចេញ ពីក្រុមឡើយ ។ ដោយឡែក​ ក្រុមទាំង​ពីរ​ត្រូវទទួលការបដិសេធន៍ ទាំងស្រុង ពីការជួបប្រជុំពិភាក្សាទីផ្សារផេ្ទរចេញ ហើយរហូតមកទល់ពេលនេះ ក្រុម​​មើលទៅ ​នៅតែមិនទំនងជា​ អនុញ្ញាតដដែល បើទោះជាកីឡាករ បង្ហាញពីការត្អូញក៏ដោយ។ ម្យ៉ាង​វិញទៀត សម្រាប់ការអះអាចុងក្រោយ កីឡាករត្រូវជាប់កុងត្រារហូតដល់ឆ្នាំ ២០១៨ ទើបផុត​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ footylatest


Tags: Sport News​ Chelsea Barcelona Sergio Busquets