នៅក្នុងការចូលរួមក្នុងកម្មវិធី USA Today កាលពីពេលថ្មីៗនេះ ក្រៅពីបង្ហើបអោយដឹង ពី
កូនប្រុសដ៏ល្បីល្បាញរបស់ខ្លួន នាង Pattie Mallette ម្ដាយរបស់ Justin ក៏បានបង្ហើបអំពី
អតីតកាលរបស់ខ្លួនផងដែរ។
Pattie Mallette ថ្លែងថា ខ្លួនត្រូវចិញ្ចឹម Justin តាំងតែពីទើបមានអាយុ ១៧ឆ្នាំ។ កាលពីនាង
មានអាយុ ១៤ ទៅ ១៥ឆ្នាំ ពេលនោះនាងកំពុងតែញៀនថ្នាំ និងត្រូវគេរំលោភផ្លូវភេទតាំងពី
នៅក្មេង។ Pattie Mallette អោយដឹងថា ៖ "ខ្ញុំយល់ពីអារម្មណ៍ និងកំហុសដែលស្ដ្រីមួយចំនួន
ត្រូវគេរំលោភ បំពាន"។ នាងបន្ថែមថា ៖ "កាលណោះ ខ្ញុំញៀនថ្នាំខ្លាំងណាស់ ហើយយើងមាន
សភាពតោកយ៉ាកបំផុត"។
គេបានដឹងថា បន្ទាប់ពីបានទទួលការព្យាបាលជម្ងឺផ្លូវចិត្ត និងបង្កើនសមត្ថភាពធ្វើជាម្ដាយ ធ្វើ
អោយ Pattie Mallette មានការផ្លាស់ប្ដូរទាំងស្រុង និងអាចចិញ្ចឹមកូនប្រុសរបស់ខ្លួន គឺ Justin
Bieber រហូតដល់គេមានឈ្មោះល្បីបែបនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14