CamNews

តារា 

ខាត់ សុឃីម ស្វាមី​កាន់​តែ រំអុក​ចង់​បាន​កូន​ឆាប់ៗ

ភ្នំពេញៈ នាពេលកន្លងមកធ្លាប់លេចព័ត៌មានថា តារាចម្រៀងយ៉េៗ សម្បូរវោហារស័ព្ទកំប្លុក
កំប្លែង អ្នកនាង ខាត់ សុឃីម មានផ្ទៃពោះកូនដំបូង ជាមួយស្វាមី លោក អ៊ិន ផាណូ រយៈពេល
ជាង៥ខែមកហើយ ក្រោយពីពួកគេបាន រៀបអាពាហ៍ពិពាហ៍ ជាមួយគ្នា រយៈពេលជាងកន្លះ
ឆ្នាំ ។ តែត្រូវបានអ្នកនាង ប្រាប់ឲ្យដឹងថា គម្រោងយកកូនត្រូវពន្យាពេល ដោយគ្មាន កាល
កំណត់ ព្រោះពេលនេះ កំពុងតែរវល់កើបលុយ។

ក្រោយពីលេចឮព័ត៌មាន ដ៏រំភើបចិត្តថា តារាចម្រៀង និងជាម្ចាស់ហាងសំអាងការ អ្នកនាង
ខាត់ សុឃីម មានអាការៈចាញ់កូន ជាលើកទី២ បន្ទាប់ពីនាង បានរៀបការស្របច្បាប់ ជាមួយ
ស្វាមី កាលពីថ្ងៃទី ១២-១២-១២ កន្លងទៅនេះ ។ ជុំវិញព័ត៌មាននេះត្រូវបានអ្នកនាង ចេញមុខ
ច្រានចោល ដោយប្រាប់ LookingTODAY ថា មិនទាន់មានទេ គ្រាន់តែជាពាក្យចចាមអារ៉ាម
ប៉ុណ្ណោះ ។ ធាតុពិតអ្នកនាង មិនទាន់មាន គម្រោងច្បាស់លាស់ ថា ត្រូវយកកូននៅពេលណា
ទេ ព្រោះពេលនេះរវល់ខ្លាំង ដកឃ្លាមិនរួចទេ។

ថ្លែងប្រាប់ LookingTODAY កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យ
ដឹងតាមទូរស័ព្ទថា តាមពិតអ្នកនាង ក៏មានបំណងចង់យកកូន ក្នុងពេលឆាប់ៗនេះដែរ គ្រាន់តែ
មិនទាន់មាន ពេលវេលាសមស្រប ត្រូវយក។ តែជារឿយៗគេ តែងតែសួរនាំពីរឿងនេះច្រើន
អ្នកនាងចេះតែរកលេសថា មិនទាន់ចង់គិតពីរឿងហ្នឹង តាមពិតចិត្តចង់បានកូនខ្លាំងណាស់។

តារាសម្បុរស្រអែមរាង តូចច្រឡឹង ខាត់ សុឃីម បានប្រាប់ឲ្យដឹងថា " ខ្ញុំ និងគ្រួសារ ក៏មាន
គំនិតចង់បានកូនឆាប់ៗ គ្រាន់តែពេលនេះ ខ្ញុំកំពុងតែជាប់ដៃរកស៊ី ទាំងរដូវវស្សា ក៏រវល់ ។
ភាគច្រើនភ្ញៀវមកជួលសម្អាងការ តែងតែចង់បានខ្ញុំទៅច្រៀង ដូច្នេះ បើមានផ្ទៃពោះ ចេះតែ
ស្តាយ ។ ពេលនេះស្វាមីរបស់ខ្ញុំ ក៏កំពុងតែរំអុក ចង់បានកូន ហើយក្រុមគ្រួសារ ខាងស្វាមី
គាត់ក៏ ចង់ពរចៅក្នុងពេលឆាប់ដូចគ្នា"។

ជាមួយគ្នានោះដែរ អ្នកនាង ខាត់ សុឃីម ក៏បានព្រលយពាក្យសំដីលេង ជាមួយសំឡេងសើច
តិចៗថា តាមពិតទៅអ្នកនាង ពេលនេះ គឺមានការមមាញឹក ជាមួយការងារច្រើនណាស់ហើយ
ស្វាមីក៏រវល់ដែរ ទើបចង់ទុកពេល ចាំមើលឆ្នាំក្រោយ ទើបមានគម្រោងយកកូន ហើយស្វាមី
គាត់ក៏យល់ព្រមដែរ ។ បើយកកូនពេលនេះ ក៏មិនសូវ មានពេលឃុំគ្រងមើល ថែរក្សាកូនបាន
ដិតដល់ទេ ព្រោះថា ឪពុកម្តាយ ជាប់ដៃរកស៊ីគ្មានពេលទំនេរទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khat sokhim and husband entertainment khmer stars