CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមអ្នកលេង កីឡាលោតឆ័ត្រយោង ៨ នាក់ស្លាប់ ក្នុងឧបទ្ទេវហេតុ ផ្ទុះធ្លាក់ យន្តហោះ មួយគ្រឿង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ញូវ   ដែលទើបតែបានចេញផ្សាយ​​  កាលពីប៉ុន្មានម៉ោង    មុននេះ បន្តិចអោយដឹងថា ក្រុមមនុស្ស ដែលជាអ្នកលេង កីឡាលោតឆ័ត្រយោង     ៨ នាក់  ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ ជីវិត យ៉ាងអាណោចអាធ័ម ក្រោយពីយន្តហោះ ដែលពួកគេ កំពុងតែជិះនោះ បានធ្លាក់ និងផ្ទុះ ឆេះ យ៉ាងសន្ធោសន្ធៅ នៅឯ ប្រទេស ហ្វាំងឡង់ដ៍ ។

សេចក្តីរាយការណ៍    បន្តអោយដឹងថា មិនត្រឹមតែមានមនុស្ស ស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែ នៅក្នុងនោះ ក៏បានបណ្តាលអោយមនុស្ស  ៣    នាក់ផ្សេងទៀត  ទទួលរងរបួសធ្ងន់ ដូចគ្នាដែរ ក្នុង នោះរួមមាន បុរសជាអ្នកបើកយន្តហោះ   ជាបេក្ខភាពម្នាក់  ក្នុងចំណោម ៣ នាក់ ដែលបានរួចផុត ពីសេចក្តីស្លាប់​ ក្នុងហេតុការណ៍ ដ៏រន្ធត់មួយនេះ ។


                             បញ្ជាក់ ៖ រូបភាព ឯកសារ ដកស្រង់ ចេញពីទំព័រ ស្កាយញូវ

យ៉ាងណាមិញ ប្រភពដដែល      មូលហេតុ  ដែលបានធ្វើអោយយន្តហោះ ធ្លាក់ និងផ្ទុះឆេះ ពុំទាន់ បានដឹងជាក់ច្បាស់   នៅឡើយទេ  ពោលស្ថិតនៅ ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ នេះ បើយោងតាមសម្តីលោក Petri Kangas អគ្គនាយកជាន់ខ្ពស់ ទទួលបន្ទុកខាងស៊ើបអង្កេត​។ ផ្ទុយ ទៅវិញ យោងតាមសាក្សី    ដែលបានឃើញហេតុការណ៍ ខាងលើផ្ទាល់ភ្នែក អះអាងអោយដឹងថា គេបានឃើញ របស់អ្វីម្យ៉ាងបានធ្លាក់ចេញពីយន្តហោះ ខាងលើ មុនបន្តិច វិនាទី នៃការផ្ទុះឆេះ ។

ពុំទាន់ជាក់ច្បាស់នៅឡើយនោះទេ   ថាតើ វត្ថុម្យ៉ាង ដែលបានធ្លាក់ចេញពីយន្តហោះ គឺជាអ្វីនោះ ទេ វាអាចជា វត្ថុសាមញ្ញធម្មតា  ឬក៏ជាបំណែក យន្តហោះ ដែលបានធ្លាក់ចុះមក ញ៉ាំងអោយមាន បញ្ហាគ្រឿងម៉ាស៊ីន ? ករណីនេះ ស្ថិតនៅជាចម្ងល់ ខណៈបន្តតាមដាននៅឡើយ  ។   គួររំឭកថា រាល់បេក្ខភាព ជនរងគ្រោះទាំងអស់ គឺជាពលរដ្ឋ រស់នៅក្នុងប្រទេស ហ្វាំងឡង់ដ៍ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Asia Int news Breaking news Unt news Plane crash Skydiver Finland