CamNews

ព័ត៌មានអន្តរជាតិ 

CEO Facebook បរិច្ចាគប្រាក់ ១៨ លានដុល្លារ បុព្វហេតុមនុស្សធម៌

អន្តរជាតិ ៖  ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីរបស់ពិភពលោក (Facebook) គឺលោក
Mark Zuckerberg ត្រូវបានរកអោយឃើញថា បានបរិច្ចាគប្រាក់ដល់ទៅ ១៨ លានដុល្លារដល់
សមាគមមូលនិធិ  Silicon  Valley  នេះបើតាមការអោយដឹង  ពីគេហទំព័រសារព័ត៌មានបរទេស
huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា សមាគមមូលនិធិ Silicon Valley គឺជាអង្គការមិនរកប្រាក់ចំណូលមួយ ត្រូវ
បានចាប់បដិសន្ធិឡើង ក្នុងគោលបំណងគ្រប់គ្រងរាល់មូលនិធិ  សំរាប់បុព្វហេតុមនុស្សជាតិ ។
ដោយឡែក បើនិយាយពីស្ថាបនិកបណ្តាញទំនាក់ទំនងសង្គម Facebook គឺលោក Mark Zuck
erberg​ វិញ មានអ្នក liked ដល់ទៅ២៧,៥៨៨ នាក់ ក្នុងអំឡុងពេលត្រឹមតែ១៨ នាទីតែប៉ុណ្ណោះ
បន្ទាប់ពី status របស់លោកទាក់ទិនទៅនឹងការបរិច្ចាកថវិកាផ្ទាល់ខ្លួនត្រូវបានបង្ហោះ។

លើសពីនេះទៅទៀត ​ ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីពេលកន្លង
ទៅ ពោលគឺអំឡុងឆ្នាំ ២០១០ លោកMark Zuckerberg ក៏បានធ្លាប់បរិច្ចាកនូវថវិកាផ្ទាល់ដែល
មានតម្លៃដល់ទៅ ១០០ លានដុល្លារ ក្នុងការជូយទ្រទ្រង់នូវសាលារៀន Newark School ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ huffingtonpost


Tags: international news strange entertainment