CamNews

ព័ត៌មានជាតិ 

ចោរ២នាក់ យកខ្សែ ចងទទឹងផ្លូវ ទាក់ប្លន់ យកម៉ូតូបុរសម្នាក់ បានសម្រេច

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកភូមិក្រាំងស្វាយ ត្រូវបានជនសង្ស័យ២នាក់ ចងខ្សែនីឡុងទទឹងផ្លូវទាក់
បណ្តាលឲ្យ ដួលហើយជនសង្ស័យ ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាល
ពីវេលាម៉ោង ៤និង៣០ នាទី ព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិក្រាំងស្វាយ សង្កាត់
ក្រាំងពង្រ ខណ្ឌដង្កោរាជធានី ភ្នំពេញ។

សមត្ថកិច្ច នគរបាលប៉ុស្តិ៍ក្រាំងពង្រ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីង សុ ផាត ភេទ
ប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធា នីភ្នំពេញ។
ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1V-6295
ហើយជនសង្ស័យមានគ្នា២នាក់ ស្លៀក ពាក់ស៊ីវិល មធ្យោបាយថ្មើរជើង។

នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌដង្កោ លោកឈឹម ប៊ុនរ័ត្ន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ជាមន្ត្រីយោធា
អាយុ៦១ឆ្នាំ ជនរងគ្រោះប្រាប់ថា គាត់តែងតែក្រោកពីព្រលឹមអុរ ជិះម៉ូតូទៅបន្ទាយរបស់គាត់ ហើយ
អង្គុយផឹកកាហ្វេ នៅបន្ទាយស្រាប់តែគាត់ជិះម៉ូតូចេញពីផ្ទះមក ក៏បានទាក់ខ្សែទទឹងផ្លូវដួលម៉ូតូ ហើយ
ក៏ឃើញជនសង្ស័យម្នាក់ យកឈើដំបងដើមស្មាច់ វាយគាត់ធ្លាក់ទឹក ហើយពេលនោះ គាត់ក៏វាយតប
តវិញ ជនសង្ស័យនិងជនរងគ្រោះ ប្រតាយប្រតប់គ្នា ដោយខាងជនសង្ស័យមានគ្នាដល់ទៅពីរនាក់
ទើបជនសង្ស័យយកម៉ូតូ ជិះឡើងទៅថ្នល់ជាតិលេខ៣ គេ បាត់ខ្លួនបាត់ទៅ។

លោកឈឹម ប៊ុនរ័ត្ន បន្តថា ជនរងគ្រោះរបួសក្បាល ត្រូវក្រុមជនសង្ស័យវាយធ្លាក់ទឹក ជនសង្ស័យមាន
២នាក់ ហើយសមត្ថកិច្ចយើង ក៏បានកំណត់រួច ដើម្បីបន្តស្រាវជ្រាវ ចាប់ខ្លួនឲ្យខាងតែបាន៕

ព័ត៌មាន គួរឲ្យចាប់អារម្មណ៍ ផ្សេងទៀតៈ

- ប្រទះឃើញគ្រាប់ M79 បីគ្រាប់ជាប់គ្នា ក្បែរស្ពាននាគ វត្តភ្នំ (មានវីដេអូ)
-
សង្ស័យម្សៅមានជាតិផ្ទុះ ដាក់ក្នុងប៊ីដុង ផ្លុងចោល មុខរដ្ឋសភា

- នារីវ័យក្មេងម្នាក់ បើកម៉ូតូលឿនពេក ជ្រុលបុកគំរបលូទឹក ដួលបាក់ ក ស្លាប់

- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក 

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ