CamNews

ព័ត៌មានអន្តរជាតិ 

វិចិត្រករ វ័យក្មេង វ័យ ៦ ឆ្នាំ​ សប្បុរស ហួស បរិច្ចាកប្រាក់ រកបានលើកដំបូងក្នុងឆាកជីវិតជួយកុមារក្រីក្រ

ព័ត៌មានអន្តរជាតិ ៖ វ័យ ៦ ឆ្នាំ វិចិត្រករវ័យក្មេង   បានបរិច្ចាកប្រាក់របស់ខ្លួន រកបានជាលើកដំបូង បានពី កម្មវិធីពិពណ៌សប្បុរសធម៌ ទៅ   អោយកុមារប្រឈមនឹង  ហានិភ័យ នៅក្នុងប្រទេស អង់ហ្គោឡា ។ "ពួក យើងត្រូវតែទៅមើល តថភាពពិតនៃការរស់  នៅរបស់ពួកគេ ជាការពិត ពួកយើងគួរណា អាចរស់នៅដូច ពួកគេ ខណៈពួកគេប្រហែលជាអាចរស់នៅ ដូច  ពួកយើងដែរ ដូច្នេះ សង្គមមនុស្ស ត្រូវតែចុះសម្រុងនឹង គ្នា" Paul Jules Butler វិចិត្រករ វ័យ ក្មេង វ័យ ៦ ឆ្នាំ បញ្ជាក់អោយដឹង ។


តំបន់ Lixeira នៃប្រទេស អង់ហ្គោឡាត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងក្រីក្រជាងគេបំផុតលើសកល លោកក្នុងនោះ បរិយាកាសទាំងមូល ត្រូវបានញ៊ាំញ៊ី ដោយ ផ្សែងអួរអាប់  ក្រោយពីគំនរភ្នំសំរាម ត្រូវបាន គេដុតចោលជាញឹកញាប់ ។ ជាការពិត គ្មានជំនួយមនុស្សធម៌ អង្គការ    UNICEF អ្វីនោះទេ ក្រៅពីជំនួយ វិចិត្រករ វ័យក្មេង កុមារា Paul បើមិនដូច្នេះ ក្មេងៗអាចនឹង ស្លាប់បាត់បង់អាយុជីវិត យូរណាស់មកហើយ សេចក្តីរាយការណ៍ បន្តអោយដឹងថា ជំនួយមនុស្សធម៌     €210 បានពីការគូសវាស់ ពីសំណាក់ វិចិត្រ ករ វ័យក្មេង ផ្តល់ជូនតំបន់អាណាធិបតេយ្យ Luanda ​គឺជាភ័ពសំណាងរបស់តំបន់នេះ ពីព្រោះ ទីនេះ ជាញឹក ញាប់ក្មេងចេញរកប្រាក់កំរៃដោយប្រើកម្លាំងពលកម្ម ។


ថ្ងៃមួយ វិនាទី Paul កំពុងតែទស្សនា កម្មវិធីផ្សព្វផ្សាយមនុស្សធម៌ របស់  អង្គការ UNICEF ស្តីអំពី ក្មេងៗ ជនជាតិស៊ីរី ខ្វះខាតនូវភាពកក់ក្តៅនោះ ក្មេងតូច Paul បាន សាកសួរ   ឪពុករបស់ខ្លួនអោយដឹងថា ៖ តើ ពួកយើងអាចផ្ញើថវិការមួយចំនួន ជួយពួកគេអោយមានភាពកក់ក្តៅបានដែរឬអត់ ? ។

ស្វ័យសិក្សាដោយខ្លួនឯង ស្តីពីការគូសវៀស គំនូរ Paul រស់នៅជាមួយ    នឹង ឪពុកម្តាយរបស់គេ នៅក្នុង ភូមិ ប្រទេស អាល្លឺម៉ង់មួយកន្លែង ខណៈគេគឺជាកូនកាត់ អាមេរិក រ៉ូមានី   Paul មានក្តីសង្ឃឹមយ៉ាងមុតមាំ ដោយមានចំណង់ខ្លាំង ធ្វើដំណើរទៅកាន់ស្រុកកំណើតឪពុក លើទឹកដីសហរដ្ឋអាមេរិកដើម្បីមានឱកាស បានចូលរួមកម្មវិធី សិល្បៈ Spoleto Festival USA and Piccolo Spoletto    នៅក្នុងរដ្ឋ South Carolina អំ ឡុងខែឧសភា ។ Paul អន្ទះសាជាខ្លាំង ក្នុងការទទួលដឹងឮថា តើ ក្រុមមនុស្សរាល់គ្នា ស្រឡាញ់និងចូល ចិត្ត ផ្ទាំងគំនូររបស់គេឬក៏យ៉ាងណា ។ គួរបញ្ជាក់ថា ឪពុកម្តាយរបស់ Paul បានប្រឹងប្រែងក្នុងការ រៀបចំ នូវយុទ្ធនាការ រៃអង្គាសប្រាក់សប្បុរសធម៌ សម្រាប់បេសកម្មជំនួខាងលើ ។at Indiegogo to raise money

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ


Tags: Int news World news Breking news Unt news Iraq Obama US USA Angola