ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជួរកណ្ដាល របស់ក្រុម Atlético Madrid ដែលមានឈ្មោះថា Arda Turan ហើយត្រូវក្លឹប Barcelona ទិញយកកាលពី ប៉ុន្មានថ្ងៃមុនក្នុងតម្លៃខ្លួន ២៤ លានផោន បានសម្ដែងការត្រេកអរជាខ្លាំង ដោយ សមដូចក្ដីបំណងកីឡាករ ចង់មានឱកាសចូលលេងជាមួយ Messi ។
Arda Turan បានប្រាប់ទៅអ្នកកាសែតថា ចាប់ពីពេលនេះតទៅ គាត់នឹងលែងក្លាយជាសត្រូវ របស់ Messi និងកីឡាករផ្សេងទៀត របស់ Barcelona ទៀតហើយ ដែលកន្លងមករាល់ការប្រកួត រូបគាត់គឺជាបន្លាដ៏មុតស្រួច ក្នុងកែវភ្នែករបស់ពួកគេ ។ គាត់មាន មោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ ដែល លោក Luis Enrique បានផ្ដល់ឱកាស ឲ្យរូបគាត់ ចូលលេងក្នុងក្រុម ដ៏ល្បីនេះ ។ គាត់តែតែងស្រម៉ៃជាយូមកហើយ ថាថ្ងៃណាមួយ គាត់នឹង មានសំណាង ចូលលេងក្នុងក្រុម Barcelona ជាមួយ កីឡាករល្បីៗ មាន Messi, Suarez, Neymar, Iniesta ហើយនៅពេលនេះ គាត់ពិតជាមានមែន ។
Arda Turan ថ្វីត្បិតតែ ក្លឹប Barcelona យល់ព្រមទិញយក បានក៏ដោយមែន តែកីឡាករ មិនអាច មានឱកាសចូលលេងជាមួយក្រុម បានទេក្នុងកំលុងពេលឆ្នាំនេះ ដោយហេតុ Barcelona នៅមិនទាន់ រួចផុត ពីសំណាញ់ច្បាប់ របស់ FIFA នៅឡើយទេ ដែលក្លឹបនេះ ត្រូវ FIFA ផាក និងពិន័យ លើកំហុស ដែលបានរកឃើញថា ក្លឹបនេះ លួចផ្ទេកីឡាករ ដែលមានអាយុក្រោម ១៨ ឆ្នាំ ហើយកំហុសនេះ ត្រូវពិន័យរហូតដល់ផុតឆ្នាំ ២០១៥ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖app.onefootball