មិនគួរអោយជឿ ៖ បើងាកក្រឡេកទៅមើលនៅឯទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឯណោះវិញ
ហាងកាហ្វេមួយកន្លែង ដែលមានឈ្មោះថា Metro St. James ពិតជាទទួលបានការចាប់
អារម្មណ៍ជាខ្លាំង បើទោះជាទើបតែបានបើកដំណើរការក្នុងរយៈពេល ៣ ខែក៏ដោយ។
អ្វីដែលជាភាពប្លែក និងទទួលបានការចាប់អារម្មណ៍នោះគឺថា រាល់ពេលដែលលោកអ្នកទៅ
ជាវកាហ្វេនៅហាងនេះផ្ទាល់ ចន្លោះពីម៉ោង ៩ ទៅ ១១ ព្រឹក នោះលោកអ្នកនឹងទទួលបាន
ការផ្តល់ជូនជាពិសេស គឺ ថើប ជំនួសអោយការបង់លុយ នៃថ្លៃកាហ្វេ ។ ស្តាប់មើលទៅ វា
ហាក់បីដូចជាមិនគួរអោយជឿមែនទេ តែវាគឺជាការពិត ។ ជំនួសអោយបង់ថ្លៃកាហ្វេ លោក
អ្នកដែលត្រូវជាអតិថិជន តំរូវអោយថើបដៃគូរបស់ខ្លួន តែរាល់បុគ្គលិកបំរើការនៅក្នុងហាង
មិនអនុញ្ញាតអោយទទួលនូវការផ្តល់ជូនជាពិសេសមួយនេះ នោះទេ ។ ជ្រាបកាន់តែច្បាស់
ថាតើ ហាងកាហ្វេមួយនេះ អាចប្រព្រឹត្តិទៅបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីប
ខ្លីខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Odd