CamNews

តារា 

សុខ ជំនោរ សរសេរ​ចម្រៀង ២បទ អន្ទង​ចិត្ត សុគន្ធ នីសា

កវីខកស្នេហ៍ សុខ ជំនោរ ដែលជាមនុស្សស្ងប់ស្ងាត់ មិនសូវមាត់-កនោះ ទោះកន្លងមកលោក
បានចែកផ្លូវគ្នា ជាមួយតារាចម្រៀងស្រីស្រស់ស្អាតរបស់ថោន សុគន្ធ នីសា ក៏លោកមិនដែល
ហែកហួរ រឿងអាស្រូវរបស់គូស្នេហ៍ចាស់របស់លោកឡើយ មានតែការពារកិត្តិយស ហើយ
តែងតែអោយដំបូន្មានល្អៗ ដល់អ្នកនិពន្ធបទចម្រៀងថ្មីអោយ សុគន្ធ នីសា ទៀតផង ព្រមទាំង
ប្រាប់ថា កុំអោយកែប្រែចរឹករបស់នីសាអី ព្រោះ នីសា តាំងពីចូលផលិតកម្មថោន នាងបានកែ
ប្រែស្ទើរបាត់ សភាពដើមរបស់នាងអស់រលើង លែងជានារីដែលសុភាពរាបសា ទៅជានារីសិច
ស៊ីរោលរាលទៅវិញ ។

សូមរំលឹកថា កាលពីចូលផលិតកម្មថោនដំបូង នីសា បានបកស្រាយចម្រៀងពីរបទ ក្នុងន័យ
ផ្លែផ្កាដល់កវីអភ័ព្វស្នេហ៍ គឺ សង្ឃឹមថា "មួយខែបងនឹងអាចភ្លេចអូន" និងបទ "មិនចុះសម្រុង
បែកគ្នាទៅ" ដែលជាបទមិនសូវជាពិរោះ តែអត្ថន័យអាចធ្វើអោយកវី សុខ ជំនោរ ស្ដាប់ហើយ
ស្ទើរក្អួតឈាមមកទាំងដុំៗ តែកវីរូបនេះមិនដែលតបតវិញនោះទេ ។

តែពេលថ្មីៗនេះកវីអភ័ព្វស្នេហ៍រូបនេះ បានសរសេរបទចម្រៀងថ្មីឌឺដងទៅ សុគន្ធ នីសា វិញ
ហើយ ក្នុងផលិតកម្ម Phleng Record ដែលបច្ចុប្បន្នកំពុង Promotion នៅស្ថានីយទូរទស្សន៍
ហង្សមាស ហើយគ្រោងនឹងចេញលក់ នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ គឺបទ "បងអន់ដែល
ថែអូនមិនបានយូរ" និងបទ "ចាំបងឈឺធ្ងន់ចាំបែកគ្នា" ដែលបទចម្រៀងទាំងពីរបទនេះ បង្ហាញ
ពីការឈឺចាប់របស់ សុខ ជំនោរ យ៉ាងខ្លោចចិត្ត ព្រោះអត្ថន័យក្នុងបទនោះ អន្ទងចិត្ត កញ្ញា
សុគន្ធ នីសា តែមហាជនជឿជាក់ថា វាមិនបានផលនោះទេ ព្រោះ សុគន្ធ នីសា ប្រៀបដូចជា
ទឹកដែលហូរមិនអោយត្រលប់ក្រោយ ហើយនាងថែមទាំងមានបង្អែកដ៏រឹងមាំ ដែលអាចអោយ
នាងផ្ញើវាសនា ហើយមិនបាច់ភ័យព្រួយលើបញ្ហានេះទៀត ។

ពាក់ព័ន្ធនឹងបទចម្រៀងនេះ លោក សុខ ជំនោរ មិនអាចទំនាក់ទំនងឲ្យបំភ្លឺរឿង សរសេបទ
ចម្រៀងឌឺដងផ្លែផ្កាអោយ សុគន្ធ នីសា បានទេ តែសង្ឃឹមថា លោកនឹងអាចភ្លេច រាប់ពាន់
លានស្នាមស្នេហ៍ចាស់ ដែលលោកនិងនីសា បានសាងរួមគ្នាចុះ ហើយលោកក៏បានបង្ហាញ
ស្នាដៃថ្មីជាច្រើន ក្នុងផលិតកម្មថ្មីដែលបានបញ្ជាក់ថ្វីដៃ ត្បិតតែខកចិត្តរឿងស្នេហា តែរឿង
ការងារលោកមិនបណ្ដោយ អោយមានបញ្ហានោះទេ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok chumnor entertainment singer khmer star