CamNews

កីឡាអន្តរជាតិ 

Mario Balotelli ត្រៀមខ្លួនធ្វើជាសត្រូវ របស់អតីតក្រុមចាស់របស់ខ្លួន គឺ Manchester City

ព័ត៌មានកីឡា៖ បន្ទាប់ពីទទួលបានសេចក្ដីសម្រេចលើកិច្ចព្រមព្រៀងរួចមក កីឡាករ  Mario Balotelli ត្រូវចាប់ផ្ដើមធ្វើតេស្ដ​ពិនិត្យសុខភាពដើម្បីបន្ដដំណើរចូលទៅកាន់ Liverpool ។

ស្របពេលកិច្ចព្រមព្រៀងមួយត្រួវស្ថិតក្នុងការយល់ព្រម ក្នុងតំលៃមួយពិតប្រាកដ Liverpool បានផ្ដល់​ឲ្យ កីឡាករវ័យ ២៤ ឆ្នាំប្រហែលទឹកប្រាក់ជិត ១២០០០០ ផោន ក្នុងរយៈ​ពេលមួយ​សប្ដាហ៍ដើម្បីប្ដូទៅ​កាន់ ពហុកីឡរដ្ឋាន Anfield ត្រៀមការប្រយុទ្ធជាមួយអតីតក្រុមចាស់របស់​ខ្លួនគឺ Manchester City ក្នុង​ពហុកីឡរដ្ឋាន Etihad នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ សម្រាប់កិច្ចសន្យា​ជាផ្លូវការមិនទាន់បានទទួល​ជោគ​ជ័​យនៅឡើយទេ ដោយឡែកកីឡាករកំពុងស្ថិតក្នុងការប្រយុទ្ធ​លើកដំបូងក្នុងក្រុមថ្មីរបស់គាត់។ 

អាន៖ មហច្ឆិតា Liverpool កើនឡើងទ្វេដង ស្របនឹងការចូលមកកាន់ទឹកដីថ្មី របស់ Mario Balotelli


ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport news Liverpool Mario Balotelli