ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេសកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ឪពុកម្តាយដែ
លត្រូវជាគូស្វាមីភរិយានឹងគ្នានោះត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅ
កាន់ភ្នាក់ងារប៉ូលីស ពីសំណាក់កូនរបស់ខ្លួន ថាពួកគាត់បានដាំកញ្ឆានៅក្នុងផ្ទះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថាគូស្វាមីភរិយានេះ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ
Pennsylvania សហរដ្ឋអាមេរិក ដោយពួកគេមានឈ្មោះ Caren Shanfield វ័យ ៤៥ ឆ្នាំ និង
Francis Joseph Medvedik វ័យ ៤៩ ឆ្នាំ ស្របពេលដែលពួកគេទាំងពីរនាក់មានកូនប្រាំនាក់
នៅក្នុងបន្ទុក ក្នុងនោះពួកគេទាំងអស់មានអាយុចន្លោះពី ១០ ទៅ ១៧ ឆ្នាំ ហើយបើនិយាយ
ពីកូនដែលបានផ្តល់ជាព័ត៌មានទៅកាន់ភ្នាក់ងារមានសមត្តកិច្ច គេមានអាយុ១៥ ឆ្នាំ មិនត្រឹម
តែប៉ុណ្ណោះ នៅពេលដែលក្រុមមន្រ្តីប៉ូលីសបានទៅដល់កន្លែងកើតហេតុ ក្មេងប្រុសតូចវ័យ
១៥ ឆ្នាំរូបនោះ ក៏បាននាំប៉ូលីសទៅកាន់បន្ទប់ក្រោមដី ដែលជាទីកន្លែងដាំនូវដើមកញ្ឆាទាំង
នោះ។
ក្រោយមក ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួន ឧក្រិដ្ឋជនដែលជាឪពុកម្តាយរបស់គេតែម្តង
ដោយបានផ្តន្ទាទោសជាប់ពន្ធនាគារ ២៣ ខែ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday