ប្រភពពត៌មានជាច្រើន ដែលទាក់ទងនឹងក្រុមហ៊ុន Yamaha នៅជប៉ុន បាននិយាយថា
បច្ចេកវិទ្យាថ្មីរបស់ម៉ាស៊ីនដែលប្រើស៊ីឡាំង ៣ ដែលទើបតែបានដាក់បង្ហាញថ្មីៗនេះ បាន
ញ៉ាំងឲ្យក្រុមហ៊ុន Yamaha ធ្វើការសំរេចចិត្តបំពាក់ម៉ាស៊ីននេះឲ្យ ម៉ូតូធំម៉ាក Yamaha R6
និងR1 ជំនាន់ក្រោយ ជំនួសឲ្យម៉ាស៊ីនចាស់ដែលប្រើស៊ីឡាំង ៤ វិញ។
ក្រុមហ៊ុន Yamaha បានបរិយាយថា “គ្រោងការបំពាក់ម៉ាស៊ីននេះ នឹងធ្វើឡើងនៅលើម៉ូតូ
ម៉ាកទាំង២នេះ។ ជាមួយនឹងកំលាំងម៉ាស៊ីន ៧៥០ cc ម៉ាស៊ីនប្រើស៊ីឡាំងបី T-Max នេះត្រូវ
បានគេធ្វើការសាកល្បងអស់ជាច្រើនឆ្នាំមកហើយ សំរាប់ម៉ូតូធំ។ វាអាចបង្កើនដល់កំលាំង
១០០០ cc ផងដែរ។
រូបភាព៖ Yamaha R1 ស៊េរី ២០០៩
ចំពោះម៉ាក Yamaha R1 ពុំមានភាពផ្លាស់ប្តូរទាល់តែសោះក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនខ្លួន តាំង
ពីស៊េរីឆ្នាំ ២០០៩មក ឯ R6 តាំងពីឆ្នាំ ២០០៦ មកម្លេះ។ ហេតុដូចនេះការផ្លាស់ប្តូរនេះនឹងធ្វើ
ឲ្យម៉ូតូទាំង២ម៉ាកនេះមានភាពលេចធ្លោ៕
ដោយ៖ រិនដូ
ប្រភព៖ visordown