ចិន៖ ថ្មីៗនេះមាន កសិករចិន វ័យ ៥៥ឆ្នាំ ម្នាក់ ឈ្មោះ Tang Zhenping បានបង្ហាញនូវការ
បង្កើតថ្មីរបស់គាត់នៅលើគេហទំព័រ YouTube គឺរថយន្តដើរដោយថាមពលខ្យល់។
រថយន្តនេះត្រូវបានបំពាក់ដោយ តួប៊ីនខ្យល់ ដែលធ្វើឲ្យរថយន្តនេះអាចចរបានដល់ល្បឿន
កំពូល 70mph (112km/h) ។ នៅពេលដែលរថយន្តនេះចរបាន 40mph (60km/h) តួប៊ីន នឹង
បំលែងថាមពលខ្យល់ទៅជា ថាមពលអគ្គិសនី 1.21 Gigawatt សាកក្នុងអាគុយ។
ក៏ប៉ុន្តែ រថយន្តនេះនៅពុំមែនជារថយន្តដែលដើរដោយថាមពលខ្យល់ពេញលក្ខណៈត្រឹមត្រូវ
នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Tang មានមោតនភាពដែល ខ្លួនបានបង្កើតអ្វី
ដែលថ្មី ត្រឹមរយៈពេលបីខែ ដែលចំណាយថវិការត្រឹម ១៦០០ dollar USD៕
ដោយ៖ តុលា
ប្រភព៖ rocket