CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសជាសមាជិកអាស៊ានជួបប្រជុំដោះស្រាយបញ្ហា សមុទ្រចិនខាងត្បូងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ បណ្តាលប្រទេសអាស៊ាន   នៅថ្ងៃចន្ទនេះនឹងចាប់ផ្តើមជជែកពិភាក្សាគ្នាក្នុងការ
ដោះស្រាយបញ្ហាជំលោះដែនសមុទ្រចិនខាងត្បូងនិងបញ្ហាប្រព័ន្ធសុវត្ថិភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសមកពីក្នុងតំបន់សមាជិកអាស៊ីបូព៌ាចំនួន១០ប្រទេស នឹងពិភាក្សាគ្នាលើ
បញ្ហាដែនសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ ដោយមានវត្តមាន រដ្ឋមន្រ្តីការបរទេស
សហរដ្ឋអាមេរិក លោកស្រី Hillary Clinton និងរដ្ឋមន្ត្រីការបរទេសមកពី  ១៦ប្រទេសផ្សេង
ទៀតរាប់បញ្ចូលទាំងប្រទេសចិន ជប៉ុន​ និងកូរ៉េ។

ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង  ​នៅមាន​បញ្ហា​អាស៊ាន    ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​មួយទៀត​
ដែល​ត្រូវបានគេលើកយកមក​ពិភាក្សាក្នុងកិច្ចប្រជុំ​អាស៊ាន ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

គួរ​បញ្ជាក់ផងដែរថា​ ចាប់ពី​ថ្ងៃ​ចន្ទ​​នេះ​  រហូតដល់​ថ្ងៃទី​ ១៣កក្កដា  ​ប្រទេស​កម្ពុជា​ក្នុងនាម
​ជាប្រធាន​អាស៊ាន    នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ជាច្រើន   ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរ
ទេស  អាស៊ាន​លើកទី៤៥  ​ វេទិកា​តំបន់​អាស៊ាន​លើក​ទី១៩    កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស
​អាស៊ី​បូព៌ា​លើក​ទី២,​  កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរទេស​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​  និង​កិច្ចប្រជុំ​ជា
ច្រើន​ផ្សេងទៀត នៅរាជធានីភ្នំពេញ៕

ដោយ៖ វណ្ណៈ
ប្រភព៖​​ channelnewsasia


Tags: Phnom Penh Cambodia Asian