-អាន ៖ ស្លាប់ម្នាក់ បាត់ខ្លួន ហោចណាស់ ៥២ នាក់ ក្រោយនាវានេសាទ អូសចារ៉ៃ ក្រឡាប់លិច លើផ្ទៃជលសារ
ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនប្រតិបត្តិការ គូសបញ្ជាក់អោយដឹង កាល ពីថ្ងៃ ២ អង្គារ ម្សិលមិញនេះ អោយដឹងថា ក្រុមការងារចុះជួយសង្គ្រោះ ពុំទាន់បានរកឃើញ សញ្ញាណ ឬក៏តម្រុយណាមួយ ឈាន ទៅដល់ការរកឃើញ ក្រុមមនុស្សបាត់ខ្លួនទាំង ៥២ នាក់ នៅឡើយទេ បើទោះ ជាមានកិច្ចសហការ ប្រឹងប្រែងពេញមួយយប់ក៏ដោយចុះ ក្រោយពីនាវានេសាទ មួយគ្រឿង របស់ ប្រទេស កូរ៉េមួយនេះ បានក្រឡាប់លិច នៅឯខាងកើតឧបទ្ទីប Chukotka ប្រទេស រុស្ស៊ី ។
នាវានេសាទ Oryong 501 មានទម្ងន់ដល់ទៅ ១៧៥៣ តោន មួយគ្រឿងនេះ ប្រតិបត្តិការដោយសហ គ្រាសកូរ៉េខាងត្បូង Sajo បានក្រឡាប់លិច ចូលទៅក្នុងផ្ទៃសាគរ អំឡុង ថ្ងៃច័ន្ទ ដើមសប្តាហ៍ នៅឯ សមុទ្រ Bering ភាគខាងលិច ។ នាវា ខាងលើនេះ ផ្ទុកក្រុមនាវា ជា រួមមាន គ្នាដល់ទៅ ៦០ នាក់ រួមមាន ដូចជា នាវិកជនជាតិ ឥណ្ឌូនេស៊ី ៣៥ នាក់ ហ្វីលីពិន ១៣ នាក់ កូរ៉េខាងត្បូង ១១ នាក់ និង អធិការជន ជាតិរុស្ស៊ីម្នាក់ផ្សេងទៀត ។
គួររំឮកថា នាវិកម្នាក់ ជា ជន ជាតិ កូរ៉េ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ស្របពេលដែល សមាជិក នាវិក ៧ នាក់ ផ្សេងទៀត ត្រូវបានក្រុមការងារ ចុះជួយសង្គ្រោះ បានទាន់ពេល ។ អ្នកនាំ ពាក្យអោយសហគ្រាស Sajo បញ្ជាក់ក្តែងៗអោយដឹងថា ៖ រយៈ ពេលពេញមួយយប់ បើទោះជាមាន កិច្ចសហប្រតិបត្តិការល្អ ក្នុងការរុករក យ៉ាងណាក៏ដោយចុះ តែលទ្ធផល នៅតែមិនជាក់ស្តែង ខណៈ គ្មានតម្រុយ អ្នកបាត់ខ្លួនទាំងអស់គ្នាទាល់តែសោះ ។
នាវា ៤ គ្រឿង ក្នុងនោះ ពីរគ្រឿងមកពីសហគ្រាស Sajo ត្រូវ បាន អាជ្ញាធរ ដាក់ពង្រាយ នៅកន្លែង កើតហេតុ ក្នុងប្រតិបត្តិការ សា្រវជ្រាវអ្នកបាត់ខ្លួនទាំង ៥២ នាក់ ។ ដោយឡែក បេសកម្ម ក្នុងការរុក រក និងស្រាវជ្រាវ ត្រូវបានញ៊ាំញី ដោយលក្ខខ័ណ្ឌ អាកាស ធាតុមិនអំណោយផល ។ គួរបញ្ជាក់ថា នាវានេសាទ មានវ័យ ៣៦ ឆ្នាំមួយគ្រឿងនេះ បាន ក្រឡាប់លិច ចូលផ្ទៃជលសា អំឡុងពេលចេញប្រ តិបត្តិការនេសាទ ពេលមានព្យុះភ្លៀង ៕
-អាន ៖ ស្លាប់ម្នាក់ បាត់ខ្លួន ហោចណាស់ ៥២ នាក់ ក្រោយនាវានេសាទ អូសចារ៉ៃ ក្រឡាប់លិច លើផ្ទៃជលសារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia