ព័ត៌មានអន្តរជាតិ ៖ គ្រោងឆ្អឹងដំរីយក្សត្រូវបានគេជីកប្រទះឃើញដោយចៃដន្យ ពីសំណាក់ក្រុម
បុរាណវត្ថុវិទូ ជនជាតិបារាំង នៅជិតទីក្រុង ប៉ារីស នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួររំឭកផងដែរថា គ្រោងឆ្អឹងសត្វដំរីយក្សនោះ ត្រូវបានគេសន្មត់ថា វាគឺមានជីវិតរស់នៅចន្លោះពី
២០០,០០ ឆ្នាំ ទៅ ៥០០,០០ ឆ្នាំមុនម្ល៉េះ ខណៈពេលដែលគ្រោងឆ្អឹង បានបន្សល់ទុកស្ទើរតែទាំង
ស្រុង និងមិនសូវមានភាពខូចខាតប៉ុន្មាននោះទេ។
លើសពីនេះទៅទៀត បើយោងទៅតាមអ្នកវិទ្យសាស្រ្ត ដែលបានមកពីវិទ្យសា្ថនជាតិស្រាវជា្រវ
និងអភិរក្សវត្ថុបុរាណ បានបញ្ជាក់អោយដឹងថា ពួកគេនឹងប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការ
ថែរក្សាការពារគ្រោងឆ្អឹងដំរីមួយក្បាល ស្របពេលដែលពួកគេបានសន្យាថា នឹងជម្រាបមូលហេ
តុពិត ដែលបានបណ្តាលអោយដំរីនេះស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេបានស្រាវជ្រាវរួចរាល់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ