លោក Shane Lowry បានយកឈ្នះកីឡាករ Ross Fisher ចំនួន ១ពិន្ទុ ក្នុងការប្រកួត
Portugal Masters ហើយបានក្លាយជាជើងឯកពីរជំនាន់ក្នុងអាជីពកីឡាករវាយកូនហ្គោល
នេះ។
កីឡាករ Lowry មានវ័យ ២៥ ជាសញ្ជាតិ អៀឡង់ ធ្លាប់ជើងឯកក្នុងការប្រកួត Irish Open
កាលពីឆ្នាំ ២០០៩។ ចំណែកឯលោក Fisher វិញមានសញ្ជាតិអង់គ្លេសធ្លាប់បានទទួលជ័យ
លាភីជើងឯកកាលពីឆ្នាំ ២០១០។
លោក Lowry បានមានប្រសាសន៍ថា “លោកពិតជាសប្បាយចិត្តណាស់ មិនដឹងជាមានពាក្យ
អ្វីនិយាយទេ។ ខ្ញុំបានយកជ័យជំនះក្នុងការប្រកួតនេះ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាមួយ
និងប្រិយមិត្តដែលគាំទ្ររូបខ្ញុំ”៕
ដោយ៖ រិនដូ
ប្រភព៖ bbc