CamNews

កំសាន្ត 

តារាល្បីៗរបស់ហូលីវូដគាំទ្រការស្រឡាញ់ភេទដូចគ្នា

តារាល្បីៗរបស់ហូលីវូដមួយចំនួនបានបញ្ចេញមតិរបស់ខ្លួនចំពោះការស្រឡាញ់ភេទ
ដូចគ្នាតាមរយះបទសំភាសន៍ខាងក្រោម ៖

-Madona ជាតារាមួយដួងដែលតែងតែសំដែងការគាំទ្រចំពោះការស្រឡាញ់ភេទដូចគ្នា
ថ្មីៗនេះនាងបាននិយាយ " វាពិតជាមានភាពអយុត្តិធម៌ណាស់ ចំពោះពួកគេព្រោះយើង
អាចជ្រើសរើសការស្រឡាញ់បានហេតុអ្វីពួកគេមិនអាចជ្រើសរើសបាន?



-Christina Aguilera មិនត្រឹមតែមានចំរៀងដែលនិយាយពីអ្នកល្បីដែលស្រឡាញ់ភេទ
ដូចគ្នានោះទេនាងក៏មានមិត្តភក្តិជាអ្នកស្រលាញ់ភេទដូចគ្នាដែរ នាងនិយាយថា " វា
ពិតជាគ្មានភាពស្មើគ្នាសោះ ព្រោះការរៀបការជាការប្រារព្ធពិធីដែលធ្វើឡើងសំរាប់អ្នក
ដែលស្រឡាញ់គ្នាមិនមែនសំដៅទៅលើភេទនោះទេ ។



-Kim Kardashian បានគាំទ្រនឹងសរសើរទៅលើការលើកឡើងរបស់ប្រធានាធិបតី Obama
ដែលបានគាំទ្រការរៀបការភេទដូចគ្នាព្រោះអាម៉េរិចមិនដែលមានប្រធានាធិបតីណាម្នាក់
និយាយអំពីរឿងទាំងនេះទេ ។



-Lady Gaga និយាយថា បើអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចរៀបការបានចឹងមនុស្សធម្មតា
ក៏មិនអាចរៀបការបានដែរព្រោះមនុស្សមានសិទ្ធស្មើរគ្នា ។



-Britney Spears និយាយថា ស្រឡាញ់គឺស្រឡាញ់មនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធក្នុងការធ្វើ
អ្វីមួយដើម្បីអោយខ្លួនឯងបានក្តីសុខ ។



-Jay Z អ្នកចំរៀងរ៉េបដ៏ល្បីនេះបានប្រាប់ CNN ថាមនុស្សទាំងអស់មានសិទ្ធជ្រើសរើស
មនុស្សដែលខ្លួនស្រឡាញ់ ប្រសិនបើអ្នករឿសអើងលើមនុសស្រឡាញ់ភេទដូចគ្នាចឹងវា
ក៏ដូចជាអ្នកកំពុងរើសអើងជនជាតិស្បែកខ្មៅអញ្ចឹងដែរ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star support gay