CamNews

ទូរស័ព្ទ 

Smart នាំមកនូវការលក់ចេញ iPhone 6 និង 6 Plus ជាផ្លូវការ នៅកម្ពុជា ខណៈមានមនុស្សតម្រង់ជួរ ច្រើនកុះករ

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata Group បានប្រកាសថាទូរស័ព្ទ iPhone 6 និង iPhone 6 plus អាចរកទិញបាននៅ Smart Store រាជធានីភ្នំពេញ ដែលស្របពេលជាមួយនិងទូរសព្ទ័ Apple iPhone 6 បានបើកសម្ពោធ លក់ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជានាថ្ងៃ នេះផងដែរ ។

ទូរសព្ទ័ iPhone 6 មានតម្លៃចាប់ពី 728 ដុល្លារអាមេរិកឡើងទៅ ឬ ទទួលយកទូរសព្ទ័ ដោយឥតគិតលុយសម្រាប់ អតិថិជនដែលប្រើគំរោង បង់ប្រាក់ប្រចាំខែ postpaid iCombo 88 របស់Smart ។ ទូរស័ព្ទiPhone 6 និង iPhone 6 Plus ដ៏អស្ចារ្យនេះ នឹងដំណើរការល្អឥតខ្ចោះ ជាមួយសេវាអ៊ិនធើណិត ដែលមានល្បឿនលឿន បំផុតរបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ ផ្តាច់មុខតែមួយប៉ុណ្ណោះ នឹងជាដៃគូរបស់ក្រុមហ៊ុន Apple នៅកម្ពុជា ។

កាលពីខែមុន ក្រុមហ៊ុន Smart បានបង្កើតកម្មវិធី ចុះឈ្មោះសម្រាប់ អតិថិជនដែលមាន ចំណាប់អារម្មណ៍ លើការទិញទូរសព្ទ័ iPhone 6 និង iPhone 6 Plus។ យើងទទួលបាន ការចុះឈ្មោះលើសពីការ រំពឹងទុកច្រើនដង ។ ក្រុមហ៊ុន Smart បានបើក សម្ភោធចែកចាយទូរស័ព្ទ iPhone 6 នៅថ្ងៃនេះ ចាប់ផ្តើមពីម៉ោង 7:30 ព្រឹករហូតដល់ម៉ោង 8:00យប់ សម្រាប់អតិថិជនដែលបាន ចុះឈ្មោះទិញទូរស័ព្ទ iPhone 6 និង iPhone 6 Plus  តាមរយៈកម្ម វិធីរបស់យើង ។ ហើយការចែកជូននេះ មានសម្រាប់តែ អតិថិជនដែលបាន ចូលរួមក្នុងកម្មវិធីនេះ តែប៉ុណ្ណោះ ។ អតិថិជនដែលមកមុន នឹងទទួលបាន ទូរសព្ទ័មុន ។ ដោយសារតែស្តុកមានកំណត់ អតិថិជនដែលចុះឈ្មោះ ក្នុងកម្មវិធីនេះ នឹងទទូលបានទូរសព្ទ័ នៅក្នុងកំឡុង ពេលពីរសប្តាហ៍បន្ទាប់ ។ បន្ទាប់ពីនេះទូរស័ព្ទ iPhone 6 និង iPhone 6 Plus នឹងបើកលក់នៅទូទាំងប្រទេស  តាម Smart Shop ទាំងអស់ដែលចាប់ពីខែធ្នូឆ្នាំ 2014 តទៅ។

ទូរស័ព្ទ iPhone 6 និង iPhone 6 Plus មានការរីកចម្រើនធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ទូរស័ព្ទ iPhone ។ម៉ូដែលថ្មីទាំងពីរនេះ ធ្វើអោយមានភាពភ្ញាក់ផ្អើល យ៉ាងខ្លាំងជាមួយនឹង អេក្រង់ប្រភេទ Retina HD  4.7 អ៊ីញនិង 5.5 អ៊ីញ ព្រមទាំង   បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ក្នុងការរចនាម៉ូតដ៏ស្តើង និងគ្មានថ្នេរតភ្ជាប់គ្នា ងាយស្រួលកាន់ និងមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ។ ម៉ូដែលទាំងពីរនេះមានលក្ខណ: ពិសេសរួមមាន ការស្ថាបនាបន្ទះ chip A8  កញ្ចក់រចនាឡើងជាមួយ នឹងស្ថាបត្យកម្មជំនាន់ទីពីរ មានល្បឿនលឿន 64 ប៊ីត ព្រមទាំងកាមេរ៉ា កម្រិតច្បាស់ iSight និង FaceTime HD និងបច្ចេកវិទ្យាឥតខ្សែ ultrafast ។


ទូរស័ព្ទiPhone ថ្មីនេះ បំពាក់ដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលជាការបញ្ចេញ អោយប្រើប្រាស់ធំ បំផុតរបស់ App Store ដែលធ្វើអោយអតិថិជន ទទួលយកបាននូវ បទពិសោធន៏ ជាមួយលក្ខណៈ សាមញ្ញឥតខ្ចោះ ល្បឿនលឿន ភាពរស់រវើកជាមួយការ ផ្ញើរសារថ្មីៗ រូបថតពិសេសៗ ជាមួយ និងក្តារចុចថ្មី Apple’s QuickType kyeboard ផ្តល់ភាពរហ័សសំរាប់ ការវាយអត្តបទ ទៅកាន់ក្រុមគ្រួសារ ។ ប្រព័ន្ធប្រតិបត្តិការ iOS 8 បានបញ្ចូលកម្មវិធី សុខភាពថ្មី ដែលផ្តល់ឱ្យអ្នក ប្រើប្រាស់ពិនិត្យ សុខភាពបាន យ៉ាងច្បាស់លាស់ ផ្ទុកទិន្នន័យ សុខភាពនៅលើ iCloud Drive ។  ដូច្នេះអ្នកប្រើប្រាស់ អាចរក្សាទុកឯកសារ និងទាញយកមកប្រើប្រាស់ នៅគ្រប់ទីកន្លែង ។

មានការរំពឹងទុកជាមុនថា នឹងមានការច្នៃប្រឌិតថ្មីៗ ដែលក្រុមហ៊ុន Apple នឹងនាំមកជាមួយទូរសព្ទ័ថ្មីរបស់ខ្លួន អតិថិជននឹងស្រឡាញ់ លក្ខណៈពិសេសថ្មី របស់ទូរស័ព្ទនេះ ជាពិសេសនៅពេលដែល ទូរសព្ទ័កំពុងដំណើការ ជាមួយសេវាអ៊ីនធើណេត 4G LTE របស់ក្រុមហ៊ុន Smart ដែលមានលឿនបំផុត នៅក្នុងប្រទេសកម្ពុជា ។

លោក Hundt បានបន្ថែម "យើងសម្គាល់ ឃើញថាការបើកសម្ភោធ លក់ជាផ្លូវការទូរស័ព្ទ iPhone 6 នៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុនSmart បានដំំំណើការមុន ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ាន ។"

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនបានផ្តល់ជូនទូរស័ព្ទ iPhone 6 នៅតម្លៃសមរម្យបំផុត ចាប់ពីតម្លៃ  728 ដុល្លារអាមេរិក។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបាន ការធានាជាផ្លូវការរយះពេលមួយឆ្នាំ សេវាទិន្នន័យអ៊ិនធឺណិត 1GB ក្នុងមួយខែសម្រាប់មួយឆ្នាំ ជាមួយស៊ីម 4G LTE លេខពិសេសតម្លៃ US129 ដោយឥតគិតលុយផងដែរ" ៕

ដថ


ប្រភព ៖ ដើមអម្ពិល ស្មាតស្ទរ ស្មានខេមបូឌា


Tags: High tech iPhone 6 iPhone 6 Plus Apple USA US iPad Smartphone Tim Cook Gay