CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ បែកធ្លាយ នាយកប្រតិបត្តិក្រុមហ៊ុន Apple គឺជា ប្រុសខ្ទើយ

ព័ត៌មានអន្តរជាតិ ៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook មានការគូសបញ្ជាក់ជាសាធារណៈ នូវជីវិតផ្លូវភេទរបស់ខ្លួន អោយដឹងថា "ខ្ញុំពិតជាមានមោទនភាព ជាមនុស្ស    ស្រឡាញ់ភេទដូចគ្នា (បុរស ស្រឡាញ់បុរស) " នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយទំព័រមុខ ចេញដោយ ប៊ីប៊ីស៊ីកាលពីប៉ុន្មាន ម៉ោងមុននេះបន្តិច ។


ប្រភពសារព័ត៌មានដដែលអោយដឹងថា លោក Tim Cook បានធ្វើ  សេចក្តី ប្រកាសមួយនេះ ជាជំនួយក្នុង ការ ជួយមនុស្ស ដែលកំពុងតែជួបផលវិបាក ទាក់ទិនទៅនឹង  អត្តសញ្ញាណ របស់ខ្លួន ដោយនៅក្នុងនោះ គាត់បានសរសេរនៅក្នុងអត្ថបទ អាជីវកម្មប្រចាំសប្តាហ៍ នៃទំព័រ Bloomberg ។ Bloomberg Businessweek article.

គួរបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះ​ បានបើកចំហនូវចំណង់ផ្លូវភេទរបស់ខ្លួន ក៏ប៉ុន្តែគាត់ក៏បានព្យាយាម ផងដែរ ក្នុងការរក្សាកម្រិតមូលដ្ឋាន នៃឯកជនភាព រហូតដល់ពេលបច្ចុប្បន្ន នេះបើយោងតាមការអះអាង ដោយផ្ទាល់ពីលោក Tim Cook ។ គួររំឭកថា សប្តាហ៍នេះ លោក Tim Cook   បានធ្វើការប្រកួតប្រជែង ជា មួយនឹងរដ្ឋជាស្រុកកំណើតរបស់លោក រដ្ឋ Alabama ដើម្បីធានាអោយបានសិទ្ធមនុស្សស្រឡាញ់ភេទដូច គ្នា និង សិទ្ធក្រុមមនុស្សកែភេទជាដើម ៕

- អាន ៖ Tim Cook បានបញ្ជាក់ថា ថ្មរបស់ Apple Watch ប្រើបានតែមួយថ្ងៃ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: High tech iPhone 6 iPhone 6 Plus Apple USA US iPad Smartphone Tim Cook Gay