CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីវេលាព្រឹកមិញនេះ បាន
ចេញផ្សាយអត្ថបទគូសបញ្ជាក់អោយដឹងថា  ​ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុង​​  រ៉ូម
ប្រទេសអ៊ីតាលីឯណោះវិញ យន្តហោះមួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុបើករអិលធ្លាក់
ចេញពីផ្លូវរថ អំឡុងពេលនៃការធ្វើការចុះចត ខណៈពេលដែលមានព្រុះភ្លៀងមួយមេធំ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្លូវការបានគូសបញ្ជាក់អោយដឹងថា បន្ទាប់ពីមាន
ឧបទ្ទេវហេតុលើកនេះ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ ១០ នាក់  បានទទួលរងរបួស
ស្រាល     ដោយនៅក្នុងនោះ ពួកគេបានទទួលការព្យាបាលភ្លាមៗ  ពីសំណាក់ក្រុមវេជ្ជ
បណ្ឌិតប្រចាំអាកាសយានដ្ឋាន ។

គួរបញ្ជាក់ផងដែរថា យន្តហោះ  Airbus A320  មួយគ្រឿងនេះ  ជាកម្មសិទ្ធរបស់ក្រុមហ៊ុន
Alitalia ដោយនៅក្នុងនោះ វាបានធ្វើដំណើរហោះចេញពីទីក្រុង  Madrid  ប្រទេសអេស្ប៉ា
ញ ជាមួយនឹងក្រុមមនុស្សជាអ្នកធ្វើដំណើរប្រមាណជាង ១៥០ នាក់ ។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលថា  ជាមួយនឹងករណីជួបនឹងឧបទ្ទេវហេតុបើក
រអិលធ្លាក់ចេញពីផ្លូវរថលើកនេះអំឡុងពេលធ្លាក់នៃការធ្លាក់ភ្លៀងមួយមេធំនោះ មិនត្រឹម
តែបានបណ្តាលអោយក្រុមមនុស្សរងរបួសនោះទេ តែក៏បានធ្វើអោយកង់យន្តហោះផ្នែក
ខាងស្តាំ ខាងមុខរងនូវការខូចខាតអស់មួយចំនួនផងដែរ។ ទីភ្នាក់ងារសុវត្ថិភាពអាការច
រណ៍ក្នុងស្រុក បានចេញធ្វើការតាមដានស៊ើបអង្កេត ដោយនៅក្នុងនោះក្រុមមន្រ្តីជំនាញ
ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យយន្តហោះមួយគ្រឿងនេះ ៕

* ព័ត៌មានអន្តរជាតិផ្សេងទៀត មាននៅខាងក្រោម ៖

- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត
រងរបួស

- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ
មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Rome Itatly Europe Plane crash Airport