CamNews

ព័ត៌មានអន្តរជាតិ 

ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

ព័ត៌មានអន្តរជាតិ ៖ យុវវ័យម្នាក់​ មកទល់នឹងវេលាល្ងាចម្សិលមិញនេះ ត្រូវបានតុលាការចេញ
សេចក្តីថ្លែងការណ៍កាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត  ក្រោយពីបានកើតមានឡើ
ងនូវករណីគ្រោះអគ្គីភ័យដោយបានសម្លាប់បងប្អូន  ៤ នាក់ នៅក្នុងផ្ទះមួយកន្លែង នៅឯក្រុង
Lancashire ប្រទេសអង់គ្លេស កាលពីឆ្នាំទៅ ។


គួរបញ្ជាក់ផងដែរថា យុវវ័យ វ័យ ១៩ ឆ្នាំរូបនោះ មានឈ្មោះថា Dyson Allen ត្រូវបានរកអោយ
ឃើញថាគេមានទោសកំហុសដោយចេតនា ក្នុងការបង្កជាគ្រោះអគ្គីភ័យទៅលើផ្ទះមួយកន្លែង
ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ Lytham Road កាលពីថ្ងៃទី ៩ មករា ឆ្នាំ ២០១២ ។

ក្មេងតូចវ័យ ២​ ឆ្នាំ និងបងប្អូនភ្លោះវ័យ ៤ ឆ្នាំឈ្មោះ Holly និង  Ella Smith  ក៏ដូចជាបងប្រុស
វ័យ ១៩ ឆ្នាំម្នាក់ផ្សេងទៀត Reece ត្រូវជាមិត្តភក្កិជនរងគ្រោះ ទាំងអស់គ្នាត្រូវបានស្លាប់បាត់
បង់ជីវិតក្នុងឧបទ្ទេវហេតុភ្លើងឆេះមួយនេះ ក៏ដោយសារតែឈ្លក់ផ្សែងជាខ្លាំង។


លើសពីនេះ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីការកាត់ទោសជនជាប់ចោទខាង
លើ ត្រូវបានធ្វើឡើងនៅឯសាលតុលាការ Preston Crown ។ គួររំឭកផងដែរថា ជនរងគ្រោះ
ដែលបានស្លាប់បាត់បង់ជីវិត   ត្រូវបានគេជឿថា  ក៏កំពុងតែលង់លក់ ខណៈពេលដែលមាន
គ្រោះអគ្គីភ័យ ដោយនៅក្នុងនោះ បុរសជាបងប្រុស  លោក  Reece  បានស្លាប់បាត់បង់ជីវិត
ក៏ដោយសារតែចង់ជួយសង្គ្រោះជីវិតប្អូនតូចៗរបស់ខ្លួន៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ
មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

ដោយ ៖ រិទ្ធី
ប្រភព ៖ ម៉េត្រូ


Tags: Freckleton fire Lancashire Dyson Allen