CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់  បានគូសបញ្ជាក់អោយដឹងថា​
យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតទទួល
រងរបួសធ្ងន់ដោយការរលាក       បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះធន់តូចមួយគ្រឿង
មកលើកន្លែងចតរថយន្តធនាគារមួយកន្លែង នៅជិតក្រុង Chicago រដ្ឋ Illinois សហរដ្ឋអា
មេរិក។

ប្រភពសារព័ត៌មានដដែលបញ្ជាក់ថា ករណីដែលជាគ្រោះថ្នាក់ធ្លាក់យន្តហោះធន់តូចដឹក
មនុស្សពីរនាក់ខាងលើនេះ    បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង  ៥ និង ១៥
នាទីល្ងាច (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) ត្រូវនឹងថ្ងៃពុធ ថ្ងៃទី២៥ នៅឯសាខាធនាគារ
Chase Bank ជិតអាកាសយានដ្ឋានអន្តរជាតិ Clow International Airport ភាគនិរតីក្រុង
Chicago ។


ដោយឡែក    បើយោងតាមសម្តីអ្នកនាំពាក្យប្រចាំមន្ទីរពេទ្យ  អះអាងអោយដឹងថា បុរស
ដែលជាអ្នកជម្ងឺ    ទទួលរងរបួសធ្ងន់ម្នាក់នោះ  ទំនងជាអ្នកបើកយន្តហោះ  ខណៈពេល
ដែលជនរងគ្រោះ ជាស្រ្តីភេទម្នាក់នោះ ទំនងជាអ្នកធ្វើដំណើរលើយន្តហោះធន់តូចមួយ
គ្រឿងនេះ។

យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី ក៏ដូចជាក្រុមស៊ើបអង្កេត  បានបន្ថែមអោយដឹង
ថា យន្តហោះមួយគ្រឿងនេះ   បានបុកទៅនឹងដើមឈើ   ក៏ដូចជាបង្គោលភ្លើងខ្ពស់មួយ
មុននឹងធ្លាក់ចុះចំកន្លែងចតរថយន្តរបស់ធនាគារមួយនេះ ដោយនៅក្នុងនោះ បានបណ្តា
លអោយរថយន្ត ៣ គ្រឿង ឆាបឆេះ ខូចខាតស្ទើរតែទាំងស្រុង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលអាចនាំអោយឈានទៅដល់ថ្នាក់ជួបនឹងឧបទ្ទេវហេ
តុលើកនេះ ក៏ព្រោះតែយន្តហោះមួយគ្រឿងនេះ មានការធ្វេសប្រហែស ក៏ដូចជាខុស
បច្ចេកទេស ខណៈពេលដែលព្យាយាមធ្វើការចុះចត ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ
ខាងជើង ប្រទេស

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ nbcnews


Tags: Plane crash Bank Chicago USA United State