CamNews

តារា 

អ៊ីណូ ល្បីថា ជាតារា ចម្រៀងញ៉ែស្រី មិនរើសមុខ

ភ្នំពេញ៖ អតីតតារាចម្រៀង ផលិតកម្ម Diamond Music និងបច្ចុប្បន្ន ជាតារាចម្រៀង របស់ផលិតកម្មល្បី ឈ្មោះ សាន់ដេ លោក អ៊ីណូ (Eno) បន្ទាប់ពីស្តាបានប្រជាប្រិយភាព និងការគាំទ្រពីស្រទាប់យុវវ័យ ឡើងវិញហើយនោះ ក៏ធ្លាយដំណឹង សាងស្នេហ៍រវាងតារាប្រុសរូបនេះ ជាមួយតារាមួយតារាចម្រៀងវ័យក្មេង ជាអ្នករួមដំបូលផលិកម្មជាមួយគ្នា ប៉ុន្តែដំណឹងស្នេហ៍ នេះត្រូវបានរសាត់បាត់ឆ្ងាយទៅវិញ ក្រោយពីភាគីទាំងពីរឆ្លើយបដិសេធ។

យ៉ាងណាក៏ដោយ ស្របពេលដំណឹងនេះ ទើបតែស្ងប់ស្ងាត់មិនទាន់ បានយូប៉ុន្មានផង ថ្មីៗ នេះ ក៏ស្រាប់តែលេចឮព័ត៌មាន ចេញមកទៀតថា តារាចម្រៀងប្រុសចូលចិត្តសក់វែង លោក អ៊ីណូ បានភ្ជាប់ទំនាក់ទំនងស្នហាថ្មី ជាមួយតារាសម្តែងដូចគ្នា គឺកញ្ញា ឡុង ថាវរី យ៉ាងមានក្តីសុខបំផុត។ ទន្ទឹមគ្នានេះដែរ ក៏មានរឿងចំឡែកជាង នេះមួយទៀត ដោយមានការ បង្ហើបថា តារាចម្រៀសរូបនេះ គឺជាព្រាននារីចូលចិត្តញ៉ែស្រីៗ មិនរើសមុខ មិនសំខាន់តែអ្នកសិល្បៈដូចគ្នាទេ សូម្បីនៅខាងក្រៅ ក៏លោក អ៊ីណូ ចូលចិត្តទាក់ទងញ៉ែគេដែរ។

បើយោងតាម ប្រភពពីមជ្ឈដ្ឋាន អ្នកគាំទ្រខាងក្រៅ បាននិយាយថា បើទោះបីជាមួយរយៈនេះ លោក អ៊ីណូ ហាក់កំពុងតែស្ងប់ស្ងាត់ប្រជាប្រិយភាព ពីសិល្បៈបន្តិច ក៏ពិតមែន តែចំ ណែករឿងស្នេហាឯណោះវិញ ដូចជាមានសន្ទុះហក់ឡើងខ្លាំង ព្រោះគេដឹងថា តារាប្រុសដែលមាន មន្តស្នេហ៍ជាងគេ គឺមាន តែលោក អ៊ីណូ ។ ម្យ៉ាងទៀត លោកក៏ជាតារា ដែលពូកែប្រើសំណាញ់ មន្តស្នេហ៍ ទាក់ទាញអារម្មណ៍ មិនថាតារាស្រី ក្នុងសិល្បៈដូចគ្នា ឬមួយមនុស្សស្រីនៅខាងក្រៅនោះឡើយ គឺ អ៊ីណូ ញ៉ែមិនរើសមុខ។

ប្រភពបាននិយាយ ទៀតថា ជារឿយៗលោក អ៊ីណូ តែបង្ហាញពីភាពស្និទ្ធស្នាល ជាមួយមនុស្សស្រីប្លែកមុខ ។មិនតែប៉ុណ្ណោះ គេក៏ធ្លាប់ឃើញតារាប្រុសលោក អ៊ីណូ បណ្តើរស្រីក្មេង ចូលផ្សាទំណើបទិញអីវ៉ាន និង ចូលហាងញ៉ាំអាហារជាមួយគ្នា ផងដែរ។

ជុំវិញការលើកឡើងខាងលើនេះ គេហទំព័រ LookingTODAY បានស្វែងរកសុំការបកស្រាយ ពីសំណាក់តារាចម្រៀងប្រុស លោក អ៊ីណូ ដែរ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នេះ តែមិនអាចទំនាក់ទំនង លោកតាមទូរស័ព្ទបាននៅឡើយ។ ដូច្នេះ LookingTODAY ស្វាគមន៍ ចំពោះការចេញមុខបំភ្លឺ ពីលោក អ៊ីណូ នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh