CamNews

គ្រោះថ្នាក់ 

វីដេអូគ្រោះថ្នាក់រន្ធត់ ប៊ិះស្លាប់ ក្នុងមួយពព្រិចភ្នែក តែអរគុណ ដល់បង្គោលអគ្គីសនី (មានវីដេអូ)

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមអ្នកដំណើរ ដើរដោយថ្មើរជើង ទាំង ៣ នាក់ត្រូវបានគេរាយ ការណ៍អោយដឹងថា ពិតជាសំណាងហួស ពោល ជីវិតថ្លៃតែម្តង ខណៈប៊ិះនឹងស្លាប់បាត់បង់ជីវិត ឬក៏ អាចរបួសធ្ងន់ស្រាល ក៏ថាបាន កុំតែបាន បង្គោលអគ្គីសនី នោះទេ ដែលបានជួយពាំង រថយន្តគ្រោះ ថ្នាក់ចរាចរណ៍នោះ មកបុកពួកគេទាំងកម្រោល ។ យោងតាមការគូសបញ្ជាក់អោយដឹង ពីគេហទំព័រ ឡាយឡីកអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង កាល   ពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងផុតទៅថ្មីៗនេះ នៅឯខេត្ត Bursa ប្រទេស តួរគី ។ ដោយឡែក ពុំទាន់មានសេចក្តីរាយ ការណ៍បញ្ជាក់ពីមូលហេតុពិតដែលបានបណ្តាលអោយមានគ្រោះថ្នាក់លើក  នេះ ឬក៏បញ្ជាក់ពីស្ថាន ភាពអ្នកបើកបរ នៅឡើយទេ ៕

*បញ្ជាក់ ៖ ចូរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មានការប្រុងប្រយ័ត្នអោយបានខ្ពស់ រាល់ពេលធ្វើ
ដំណើរនៅតាមដងផ្លូវសាធារណៈ សូម្បីតែធ្វើដំណើរដោយថ្មើរជើង សូមអរគុណ៕

ដោយ ៖ កុសល
ប្រភព ៖ ឡាយឡីក និង យូធូប


Tags: Int news Breaking news World news Unt news Hot news Turkey