ព័ត៌មានអន្តរជាតិ ៖ បុរសរោគចិត្តម្នាក់ ខណៈដៃប្រដាប់ទៅដោយកាំបិទនោះ ត្រូវបានរក
អោយឃើញថា បានបើកការវាយប្រហារទៅលើក្រុមមនុស្សដែលជាអ្នកថ្មើរជើង ស្លាប់រហូត
ដល់ទៅបីនាក់ កាលពីព្រឹកថ្ងៃទី ២៩ កក្កដា កន្លងទៅនេះ នៅឯផ្លូវ Tianbei ស្រុក Luohu
ក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយពីទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ គូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាបុរស
រោគចិត្តម្នាក់នោះ មាននាមត្រកូល He វ័យ ៤០ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងខេត្តមួយនេះ ។
នាវេលាព្រឹកថ្ងៃទី ២៩ កក្កដា វេលាម៉ោងប្រមាណជាង ៩ និង ៤៥ នាទីព្រឹកនោះ គេឃើញ
បុរសរោគចិត្តរូបនេះ បានរត់ចូលទៅ ក្នុងហាងគ្រឿងទេសមួយកន្លែង បន្ទាប់ពីទាញបាន
កាំបិទហើយនោះ គាត់ក៏បានបើកការវាយប្រហារយ៉ាងកម្រោលតែម្តង ដោយបានសម្លាប់
មនុស្សដល់ទៅ ៣ នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ស្របពេលដែល ៥ នាក់ផ្សេងទៀត
បានទទួលរងរបួសធ្ងន់ និងស្រាល។
គួររំឭកផងដែរថា បន្ទាប់ពីបានធ្វើអោយខ្លួនឯងរងរបួស ដែរនោះ មួយរំពេចក្រោយមក
ក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់ក៏បានចុះទៅដល់កន្លែងកើតហេតុ ពោលគឺចុះធ្វើការអន្តរាគម
ន៍ ដោយចាប់ឃាត់ខ្លួនបុរសរោគចិត្តរូបនោះ យកទៅធ្វើការឃុំឃាំង ដោយរង់ចាំធ្វើការ
ដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ចងចាំ ៖ សុវត្ថិភាពជាចម្បង គួរណា មានការប្រុងប្រយ័ត្នអោយបានខ្ពស់ បើទោះ
ជាទីដល់ទីណាក៏ដោយ ទើបជាការប្រសើរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន