CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ រន្ធត់ចិត្ត ព្រឺក្បាល បើកឡានកិនមនុស្សទាំងរស់ @_@

ព័ត៌មានអន្តរជាតិ ៖ វីដេអូដ៏រន្ធត់ ដែលនឹកស្មានមិនដល់មួយ ត្រូវបានថតជាប់ដោយកាម៉េរ៉ា
សុវត្ថិភាព  ខណៈពេលដែលឡានមួយគ្រឿង  ត្រូវបានរកអោយឃើញថា បានកិនហើយកិន
ទៀត កិនហើយកិនទៀត ពីលើអ្នកថ្មើរជើងពីរនាក់ នៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា   ហេតុការណ៍ដ៏រន្ធត់មួយនេះ​​  បានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍កន្លង
ទៅ នៅក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។  ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំ
ណាក់ក្រុមមន្រ្តីប៉ូលីសចិន  ដោយបានធ្វើការចាប់ឃាត់ខ្លួនស្រ្តីម្នាក់  ដែលជាអ្នកបើករថយន្ត
បង្កហេតុ។

បន្ទាប់ពីមានការស្រាយបំភ្លឺពីសំណាក់ជនបង្កហេតុ បានបញ្ជាក់អោយដឹងថា៖ ដោយហេតុតែ
ខ្ញុំស្លន់ខ្លាំងពេក ទើបខ្ញុំច្រឡំជាន់ឈ្នាន់បន្ថែមល្បឿន  ជំនួសអោយការជាន់ឈ្នាន់ចាប់ហ្វ្រាំង
ហើយខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ បន្ទាប់ពីកើតមានឡើងនូវឧបទ្ទេវហេតុមួយនេះ។

ប្រភពដដែលបន្ថែមថា  វាពិតជាសំណាងខ្លាំងណាស់​  ដែលអ្នកថើ្មរជើងទាំងពីរនាក់នោះមិន
បានស្លាប់បាត់បង់ជីវិត ពោលពួកគេគ្រាន់តែរងរបួសជាទម្ងន់តែប៉ុណ្ណោះ ៕

ប្រការគួរចងចាំ ៖ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់ , គោរពច្បាប់ចរាចរណ៍ គឺ
គោរពអាយុ
ជីវិតខ្លួនឯង និងអ្នកដទៃ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment