CamNews

ព័ត៌មានវីដេអូ 

ក្ដីស្រមៃនៃ iPhone 5

Concept ក្លែងក្លាយមួយត្រូវបាន Post ឡើងនៅក្នុង Youtube ដោយក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់
ដែលគេស្រមៃថា iPhone5 អាចនឹងមានរូបរាងបែបនេះ។

វីដេអូនេះត្រូវបានផលិតដោយ Dakota Adney ដែលជាអ្នកស្រុករដ្ឋ Oklahoma ដែលគេស្រមៃថា
iPhone5 អាចនឹងមានរូបរាងស្ដើង ជាកញ្ចក់ថ្លាមើលធ្លុះ ប្រើ iOS6 ជាមួយនឹង Keyboard Expend
ដោយ Virtual Light Projector ងាយស្រួលសម្រាប់ម្រាមដៃសំបូរសាច់របស់ប្រុស។ តែយ៉ាងណា
នេះគ្រាន់តែជាការស្រមៃមួយតែប៉ុណ្ណោះព្រោះបើគិតមើលទៅ កញ្ចក់ថ្លាមើលធ្លុះ គឺមិនមានម៉ាស៊ីន
នោះទេ។ តែយ៉ាងណាក៏សរសើរដល់ក្មេងប្រុសអាយុ ១៧ ឆ្នាំនេះណាស់ព្រោះគេអាចជាអនាគត
អ្នកដឹកនាំរឿងម្នាក់ព្រោះគេមានទេពកោសល្យក្នុងការផលិតភាពយន្តស្រាប់ទៅហើយ ដែលអាច
ផលិតបានជា Clip ខ្លីមួយដែលមានលក្ខណៈល្អបែបនេះ។

ដោយ៖ នីតា
ប្រភពពី៖ CNET 

 


Tags: iphone