CamNews

ទូរស័ព្ទ 

iPhone ថ្មី នឹងមានកាមេរ៉ាភ្លោះតម្រៀបបណ្ដោយទូរស័ព្ទ និងអេក្រង់ 5 inch

ជំនួសឱ្យការដាក់ទទឹងដូចធម្មតា កាមេរ៉ាភ្លោះរបស់ iPhone 7s និង 7s Plus អាចនឹងត្រូវបាន
ដាក់បណ្ដោយទូរស័ព្ទ។

Ibtimes ដកស្រង់ប្រភពពីគេហទំព័របច្ចេកវិទ្យារបស់ជប៉ុន ឱ្យដឹងថា Apple អាចនឹងបង្ហាញខ្លួន
iPhone ថ្មី ជាមួយនឹងអេក្រង់ 5 inch និង 5,8 inch។ នេះ អាចជា iPhone 7s និង 7s Plus ដែល
ជាកំណែថ្មីរបស់ iPhone 7 និង 7 Plus។

ចំនុចពិសេសរបស់ទូរស័ព្ទនេះ គឺកាមេរ៉ាភ្លោះនឹងត្រូវបានដាក់បណ្ដោយទូរស័ព្ទ។ គ្រឿង
ម៉ាស៊ីនផ្សេងៗ ជាមូលដ្ឋានគឺនៅតែដូចទៅនឹង iPhone 7 និង 7 Plus។

ប្រភពព័ត៌មានក៏បានឱ្យដឹងថា ព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីននឹងត្រូវបានទទួលស្គាល់នៅត្រី
មាសទីពីរនៃឆ្នាំ ២០១៧។

នេះមិនមែនជាព័ត៌មានចចាមអារ៉ាមតែមួយគត់របស់ស្មាតហ្វូននៃក្រុមហ៊ុន Apple ។ iPhone
នេះ តាមការសន្និដ្ឋាន នឹងមានកំណែអេក្រង់ OLED ជាមួយនឹងឧបករណ៍ស្កេនក្រយៅដៃត្រូវ
បានដាក់ចូលទៅក្នុងអេក្រង់។

ស្មាតហ្វូនខាងលើនឹងត្រូវបំបាត់ប៊ូតុង Home រឹង ព្រោះផ្នែកខាងមុខនឹងត្រូវបានធ្វើអំពីកញ្ចក់
និងបំពាក់បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ។ ខាងក្រោមសម្បកទូរស័ព្ទ គឺប្រព័ន្ធដំណើរការ A11។ ស្មាតហ្វូននេះក៏នឹងបំពាក់ឧបករណ៍ស្កេនប្រស្រីភ្នែក និងម៉ាស៊ីនថតពហុសេនសឺរផងដែរ៕


ប្រែសម្រួល ៖ តារា
ប្រភព ៖ macrumors


Tags: iPhone 2017 កាមេរ៉ាភ្លោះដាក់បណ្ដោយទូរស័ព្ទ