CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្មេងស្រីអាយុ៦ឆ្នាំ “hack” iPhone របស់ម្ដាយបានសម្រេច ដើម្បីទិញទំនិញពី Amazon

បញ្ហាដ៏អស្ចារ្យនេះ បានកើតឡើងនៅពេលម្ដាយកំពុងគេង ហើយកូនស្រីយកម្រាមដៃរបស់
ម្ដាយដើម្បីបើកសោ iPhone ។ ចុងក្រោយ ម្ដាយត្រូវអស់ប្រាក់ ២៥០ដុល្លារ ដោយសារកូន
ស្រីបានទិញទំនិញពីផ្សារ Amazon។

អ្នកម្ដាយវ័យក្មេង ឈ្មោះ Bethany Howell រស់នៅក្នុងតំបន់ Little Rock, Arkansas តែងតែ
មាន ការប្រុងប្រយ័ត្ននៅចំពោះភ្នែកកូនស្រីអាយុ ៦ឆ្នាំរបស់ខ្លួន ក្នុងការការពារស្មាតហ្វូន។

ប៉ុន្តែ កូនស្រី Ashlynd នៅតែមានវិធីដើម្បី “hack” ទូរស័ព្ទ iPhone របស់ម្ដាយ។ Ashlynd បាន ប្រើក្រយៅដៃរបស់ម្ដាយដើម្បីបើកសោទូរស័ព្ទ ហើយក្រោយមកក៏ចូលទៅក្នុងកម្មវិធី Amazon ទិញរបស់ក្មេងលេងមួយចំនួនដែលមានប្រធានបទ Pokemon ។ ទឹកប្រាក់ដែល Ashlynd ប្រើ
ប្រាស់ក្នុងការទិញនេះ សរុប ២៥០ដុល្លារអាមេរិក។

ដំបូងឡើយ Howell ស្មានថា គណនី Amazon របស់ខ្លួនត្រូវគេហែក (hack) ក្រោយពីមាន
សារដែលប្រាប់ថា ការទិញទំនិញចំនួន ១៣ប្រភេទ បានជោគជ័យ។ ប៉ុន្តែ បន្ទាប់មក ទើបអ្នក
ម្ដាយរូបនេះដឹងថា កូនស្រីរបស់ខ្លួនគឺជាអ្នកទិញ។

Howell ឱ្យដឹងថា Ashlynd ពិតជាមាន “មោទនភាពលើខ្លួនឯង” ហើយនាងធានាថា ទំនិញ
ទាំងអស់ ដែលបានបញ្ជាទិញនឹងត្រូវបានបញ្ជូនមកដល់ផ្ទះ។

នេះគឺជាបញ្ហាមួយដែលពិបាកនឹងឱ្យជឿបាន ប៉ុន្តែ វាក៏នៅតែអាចកើតឡើង។ ដំបូង កម្មវិធី
Amazon របស់អ្នកម្ដាយរូបនេះ មិនប្រើលេខកូដសម្ងាត់។ ក្រៅពីនេះ មុខងារ Touch ID អាច
នឹងត្រូវបើកសោដោយងាយ ដោយប្រើក្រយៅដៃ ពិសេសគឺក្នុងករណីនេះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Yahoo


Tags: iPhone ហែក ក្មេងស្រីហែកទូរស័ព្ទ