CamNews

ទូរស័ព្ទ 

អីយ៉ា!​ iPhone 8 នឹងបង្ហាញខ្លួនជាផ្លូវការបន្តិចទៀតនេះ

ទូរសព្ទ័ ៖ ទូរសព្ទ័ iPhone ​ជំនាន់​ថ្មី​ទាំង​ ៣​ Model ត្រូវបានវេបសាយជាច្រើនចុះផ្សាយថា នឹងត្រូវបាន​បង្ហាញ​នៅ​រោង​មហោស្រព​របស់​ Steve Jobs ដែល​មាន​កៅអី​ទស្សនាដល់ទៅ​ ១០០០ កន្លែងឯណោះ ។ 

​ជាងនេះទៅទៀត ​ក្រុមហ៊ុនបាន​ចាយ​លុយចំនួន​ ១៤, ០០០ ដុល្លារ​ឯ​ទី​ស្នាក់​ការ​ថ្មី​រាង​កង​រង្វង់​មូល​គឺ​ Apple Park ​នៅ​ទី​ក្រុង​ Cupertino រដ្ឋ​កាលីហ័រញ៉ា​ ។

ការបង្ហាញខ្លួនរបស់ iPhone 8 បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សទូទាំងពិភពលោក ។ ​យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ theverge បានឲ្យដឹងថា ក្រុមហ៊ុន​ Apple ​នឹង​បង្ហាញឲ្យឃើញនូវរាងរបស់ ​iPhone 8, iPhone 8 Plus ​និង​ iPhone X ដែលជាផលិតផល​គំរប់​១០​ឆ្នាំ​នៃ​ iPhone ​បន្ទាប់​ពី​ Steve Jobs ​បាន​បង្ហាញ​ដំបូង​កាល​ពី​ឆ្នាំ​ ២០០៧ ​ធ្វើ​ធ្លាប់បានឲ្យពិភពលោក​ភ្ញាក់​ផ្អើល​ម្តង​រួច​មក​ហើយ​ ៕


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ theverge


Tags: Iphone