ក្រៅពីការត្រៀមសម្រាប់ iPhone ជំនាន់បន្ទាប់ ក្រុមហ៊ុន Apple ក៏ត្រូវឈឺក្បាលដោយសារតែត្រូវ
រកវិធីធ្វើយ៉ាងណាដើម្បីរើរោងចក្រផលិត iPhone ពីចិនទៅកាន់អាមេរិក។
ការដែលលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក បើទោះតិចក្ដីច្រើនក្ដី វាក៏នៅតែ
ប៉ះពាល់ដល់ក្រុមហ៊ុន Apple
ដូចទៅនឹងការសន្និដ្ឋានកន្លងមក ការដែលលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក បើ
ទោះតិចក្ដីច្រើនក្ដី វាក៏នៅតែប៉ះពាល់ដល់ក្រុមហ៊ុន Apple ។ យោងតាមការវិភាគពី Marketplace
បើសិន iPhone ត្រូវបានផលិតនៅអាមេរិក ជាមួយនឹងយីហោ “Made in USA” ដោយគ្រឿងម៉ាស៊ីន
ទាំងអស់ផលិតក្នុងប្រទេស នោះតម្លៃផលិតស្មាតហ្វូននេះ នឹងកើនឡើងដល់ ៦០០ដុល្លារ/គ្រឿង
ពោលគឺតម្លៃលក់ចេញប្រហាក់ប្រហែលនឹង ២.០០០/គ្រឿង។
មិនត្រឹមតែប៉ុណ្ណោះ ការវិភាគពី MIT Technology Review ក៏មានលទ្ធផលដូចគ្នានេះដែរ។ បើសិន
iPhone ត្រូវបានដំឡើងនៅអាមេរិក ជាមួយនឹងគ្រឿងម៉ាស៊ីននាំចូលពីបរទេស នោះតម្លៃនឹងកើន
ឡើង ៥%។ តែបើសិនគ្រឿងម៉ាស៊ីនត្រូវបានផលិតក្នុងស្រុក ប៉ុន្តែវត្ថុធាតុដើមនាំចូលពីបរទេស
នោះ តម្លៃផលិតនឹងកើនឡើងពី ៣០ទៅ៤០ដុល្លារអាមេរិក អាស្រ័យលើកាលៈទេសៈ។
នៅពេល iPhone ឡើងថ្លៃ អ្នកគាំទ្រប្រហែលជាមិនសប្បាយចិត្តដូច្នេះនោះទេ
ប៉ុន្តែ ការវិភាគទាំងពីរខាងលើ មិនទាន់បានរាប់បញ្ចូលនូវកត្តាផ្សេងៗ ដូចជាកម្លាំងពលកម្មជាដើម។
សំនួរសួរថា តើធ្វើបែបណាដើម្បីរកបានពលករជំនាញចំនួន ៦០.០០០នាក់ក្នុងពេលដ៏ខ្លី សម្រាប់ធ្វើ
ការក្នុងរោងចក្រមួយ? ជាងនេះ Apple ក៏ត្រូវតែសាងសង់រោងចក្រថ្មី រួមនឹងបញ្ហាផ្សេងៗជាច្រើន
ទៀត។ល។
ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD