CamNews

សំណើច 

សំណើច រឿង៖ ស្វាឪ និងតោ

បុរស​ម្នាក់​បាន​ដាក់​ពាក្យសុំ​បំរើ​ការងារ ក្នុង​សួនសត្វ​មួយ នៅ​កណ្តាល​ទីក្រុង ។​ក្រោយ​ពេល​ពេល​គាត់​បានឃើញ​សេចក្តី​ប្រកាស​ជ្រើសរើស​បុគ្គលិក ដោយ​ប្រាប់​ពី​ប្រាក់ខែ ច្បាស់លាស់ ប៉ុន្តែ​មិន​ប​ញ្ផា​ក់ថា​ធ្វើ​អ្វី​នោះ​ទេ ។ កន្លង​មក​ម្ចាស់​សួនសត្វ​នេះ បាន​ចំណាយ​ប្រាក់​អស់​រាប់​លាន​ដុល្លា ដើម្បី​ផ្សាយ​ពា​និ​ជ្ផ​កម្ម ទាក់ទាញ​អ្នក​ទស្សនា​មក​មើល​សត្វ​ស្វា​ឳ ប៉ុន្តែ​វា​បាន​ងាប់​បាត់​ទៅ ដោយ​គ្មាន​មូលហេតុ​សោះ ដូច្នេះ​ពួក​គេ​ត្រូវការ​សត្វ​ស្វា​ឳ មួយទៀត​មក​ជំនួស ។​បុរស​ម្នាក់​នោះ​ត្រូវការ​លុយ និង​ការងារ​ធ្វើ​ជា​ចាំបាច់ ដូច្នេះ​គាត់​ក៏​សំរេចចិត្ត​ព្រម​ទទួល​ការងារ​ដើរតួ​ជា​ស្ចា​ឳ​នោះ ។ ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ ដើ​តួ​ជា​សត្វ​ស្វា​ឳ ដោយ​ស្លៀកពាក់​ស្បែក​ជា​ស្វា​ឳ ហើយ​រត់​លេង​ក្នុង​ទ្រុង ។​បាន​មួយ​រយៈ​ក្រោយមក គាត់​មាន​អារម្មណ៍​ថា ចូល​ចិត្ត​ការងារ​នេះ​ណាស់ ហើយ​តែងតែ​បន្លាច​ក្មេងៗ​លេង និង​ស្រែក​តាម​របៀប​សត្វ​ស្វា ដាក់​ក្រុម​មនុស្ស​មក​ទស្សនា និង​ស៊ី​ចេក ព្រមទាំង​ចំណី​សំរាប់​ស្វា​ឳ ។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ គាត់​ក្លាយជា​ចំណុច​ចាប់អារម្មណ៍ ជាងគេ​នៅ​ក្នុង​សួនសត្វ សំរាប់​ភ្ញៀវ​មក​ទស្សនា ហើយ​គាត់​តែងតែ​តោង​លេង​ពី​មែកឈើ មួយ​ទៅ​មួយ និង​វល្លិ ដែល​មាននៅ​ទីនោះ ធ្វើ​អោយ​ភ្ញៀវ​មក​ទស្សនា​ម្នាក់ៗ ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់ ។​


នា​ថ្ងៃអាទិត្យ មាន​មនុស្ស​ជា​ច្រើន​មក​ទស្សនា ពេល​នោះ​គាត់​កំពុង​តែ​លោត​លេង​ពី​ដើមឈើ​មួយ​ទៅ​មួយ ចៃដន្យ​អី​គាត់​យោល​វល្លិ​មួយ​របូតដៃ ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​ទ្រុង​ដាក់​តោ ធ្វើ​អោយ​តោ​ដែល​កំពុង​ដេក​បើកភ្នែក​ឡើង ហើយ​ដើរ​លបៗ សំដៅ​មក​រក​ស្វា​ឳ ដោយ​ស្រក់ទឹកមាត់ ធ្វើ​អោយ​ស្វា​ឳ​ថយ​រហូត​ដល់​ទប់ខ្លួន​នឹង​របង ។ ពេល​ដែល​តោ​មក​គៀង​ស្វា​ឳ ក៏​លើកដៃ​រា​ឡើង​ហើយ​ស្រែ​កថា​"ជួយ​ផង​ជួយ​ផង! ខ្ញុំ​មិនមែន​ជា​សត្វ​ស្វា​ឳ​ទេ ខ្ញុំ​ជា​មនុស្ស ជួយ​ផង!"បន្ទាប់​មក​តោ​ក៏​និយាយ​ថា​"ឆ្កួត​ទេ​ឬ ! បិទ​មាត់​ឯង​ចង់អោយ​គេ ដេញ​យើង​ចេញពី​ការងារ​ឬ?"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke