រថយន្ត Audi nanuk quattro គឺជាប្រភេទរថយន្ត Sport ដ៏ប្រណិត និង ទំនើបបំផុត ដែលត្រូវបានក្រុមហ៊ុនផលិតផលរថយន្តនេះ យកមកដាក់តាំងបង្ហាញទស្សនិកជន នៅក្នុងកម្មវិធីបង្ហាញរថយន្ត Frankfurt ឆ្នាំ២០១៣។ រថយន្ត Audi nanuk quattro ស៊េរីថ្មី ដ៏ទំនើបនេះត្រូវបានតុបតែង និង រចនាម៉ូដឡើងមានរាងទាប ដែលបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជា ដ៏ល្អឥតខ្ចោះ មាន ១០ម៉ាស៊ីន មានល្បឿនលឿន ១៨៩ម៉ាយក្នុងរយៈពេល ១ម៉ោង។
រថយន្ត Audi nanuk quattro ជារថយន្ត Sport ដែលមានរាងតូចច្រឡឹង មានទ្វារពីរនៅសងខាង បើកឡើងលើ ជាមួយនឹងសំបកកង់ ដ៏ស្វិតធន់មាំ អាចប្រើបរបានគ្រប់ស្ថានភាពផ្លូវ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed