CamNews

មិនគួរឲ្យជឿ 

ល្បីដល់បរទេស វីដេអូ សោកនាដកម្ម ក្មេងប្រុស អាយុ៩ឆ្នាំ ធ្លាក់ពីលើជណ្ដើរ យន្ដ នៅមន្ទីរ ពហុព្យាបាល

ស្ទើរតែមិនគួរអោយជឿ ៖ ចំណងជើងធំៗនៅលើទំព័រមុខ អាស៊ីវ័ន អោយដឹងថា ៖ក្មេងប្រុសម្នាក់បានធ្លាក់ ចុះពីលើជណ្តើរយន្តស្លាប់បាត់បង់ជីវិត នៅពេលដែល ជណ្តើរ  យន្តដំណើរការ មិនប្រក្រតី ក្នុងគ្លីនីកមួយ កន្លែងក្នុងប្រទេសកម្ពុជា​ ពោល សាកនាដកម្ម  នេះអាច  កើត ឡើងទៅបាន ដោយហេតុថា ក្មេងប្រុសរង គ្រោះ បានរត់ពួននិងរត់ ប្រឡែងលេងជាមួយមិត្ដភក្ដិរបស់ខ្លួននៅជាន់ ទី២ ហើយ ពេលដែលរូបគេរត់មក ដល់មុខ ជណ្ដើរយន្ដ រួចក៏យកដៃចុចនិងយកដៃទាញ ទ្វារដើម្បីចូលទៅក្នុង ជណ្ដើរពួនពី មិត្ដភក្ដិប៉ុន្ដែបែរ ជាធ្លាក់មកដល់ជាន់ក្រោម ស្លាប់តែ ម្ដង ក៏ព្រោះតែជណ្តើរយន្ត ដំណើរការ មិនប្រក្រតី ប្រអប់នៅ នឹងជាន់ ទី ៣ នៅឡើយ នៅពេលដែលក្មេងប្រុស ព្យាយាមចុច និង  យកដៃទាញទ្វារ ចូលទៅក្នុងជណ្តើរយន្ត នៅ ជាន់ទី ២ ។

គួរបញ្ជាក់ថា ទំព័រសារព័ត៌មានក្នុងស្រុក    ចេញផ្សាយបញ្ជាក់យ៉ាងច្បាស់អោយដឹងថា ៖  ជាការពិត ក្មេង ប្រុស អាយុ៩ឆ្នាំម្នាក់បាន ធ្លាក់ពីលើជណ្ដើរយន្ដនៅក្នុងមន្ទីរពហុព្យា   បាលហុងអិន កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បណ្ដាលឱ្យស្លាប់   ពេលបញ្ជូនចេញពី ពហុព្យាបាលឆ្ពោះទៅកាន់ មន្ទីរ ពេទ្យ កាល់ម៉ែត និងបន្ដទៅកាន់មន្ទីរ ពេទ្យគន្ធបុបា្ផ ។

គ្រោះថ្នាក់ធ្លាក់ពីលើជណ្ដើរយន្ដរហូត បាត់បង់ជីវិតខាងលើនេះ បានកើតឡើង ខណៈដែលក្មេងប្រុស រង គ្រោះ ដែលមាន ម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិចិន បានរត់លេងប្រឡែងគ្នាជាមួយមិត្ដភក្ដិនៅ ក្នុងមន្ទីរ ពហុព្យាបាលហុងអិន ដែលមានទី តាំងស្ថិតនៅភូមិ៤ តាមបណ្ដោយផ្លូវព្រះមុនីរ៉េតសង្កាត់ទំនប់ ទឹក ខណ្ឌចំការមន ។

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានចុះទៅសួរនាំនៅ ពហុព្យាបាល ដើម្បីរក ឱ្យឃើញពីមូលហេតុពិតប្រាកដ នៃការធ្លាក់    ពីជណ្ដើរយន្ដរហូត ដល់ស្លាប់ក្មេង ប្រុសម្នាក់ នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្មេងប្រុសរងគ្រោះលាវ វ៉ៃយៀក ដែលមានម្ដាយឈ្មោះ នី សុខា អាយុ៣៦ឆ្នាំ និងឪពុកឈ្មោះលាវ វ៉ៃមីង អាយុ៥៤ឆ្នាំ ជា    ជនជាតិចិន រស់នៅនិងធ្វើការក្នុងរោង ចក្រ ចា ហួយ ស្ថិត នៅ ភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ បានទៅជាមួយមិត្ដភក្ដិ របស់ខ្លួន តាមឪពុករបស់គេ ទៅកាន់គ្លីនិក នោះ រហូតជួបគ្រោះថ្នាក់បែបនេះតែម្ដង។

យោងតាមកាម៉េរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរ ពហុព្យាបាល   ហុងអិន  ដែលត្រូវបានបង្ហាញ ពីសមត្ថកិច្ចនោះ បានឱ្យដឹងថា មុនពេលកើត ហេតុក្មេងប្រុសរងគ្រោះ  បាន   រត់ពួ   ននិងរត់ ប្រឡែងលេងជាមួយមិត្ដភក្ដិ របស់ ខ្លួននៅជាន់ ទី២ ហើយ ពេល   ដែលរូបគេរត់  មកដល់មុខ ជណ្ដើរយន្ដ រួចក៏យកដៃចុចនិងយក ដៃ ទាញ ទ្វារ  ដើម្បី  ចូល  ទៅក្នុង ជណ្ដើរពួនពី មិត្ដភក្ដិ ប៉ុន្ដែបែរជាធ្លាក់មកដល់ជាន់ក្រោម ស្លាប់តែ ម្ដង បើ ទោះ បីខាង គ្លីនិកដឹកបញ្ជូនឆ្ពោះទៅ កាន់មន្ទីរពេទ្យ កាល់ម៉ែត និងបន្ដឆ្ពោះទៅ កាន់មន្ទីរពេទ្យគន្ធ បុបា្ផ នោះ ។

ក្រោយធ្វើកោសល្យវិច័យចប់ របស់សមត្ថ កិច្ចសពក្មេងប្រុសរងគ្រោះ ត្រូវបានដឹកយក ទៅតម្កល់ទុក នៅ វត្ដសំបួរមាស រង់ចាំឪពុក យកទៅធ្វើបុណ្យនៅឯខេត្ដតាកែវ ។   យ៉ាងណាក៏ដោយនោះ គេមិនទាន់ដឹងថា តើខាងគ្លីនិកនិងជួយផ្ដល់សំណងប៉ុន្មាននោះ ឡើយ ដល់គ្រួសារសពក្មេង ប្រុសរងគ្រោះ ៕


ប្រភព ៖ អាស៊ីវ័ន ឡាយឡីក យូធូប និង ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh